ប្រទេសអាឡឺម៉ង់៖បើយោងតាមរដ្ឋអាជ្ញាសហព័ន្ធបានប្រាប់ឱ្យដឹងថា មន្ត្រីប៉ូលិសប្រមាណជា ៣០០០នាក់ បានធ្វើប្រតិបត្តិការវាយឆ្មក់កាលពីព្រឹកថ្ងៃពុធ នៅទូរទាំងប្រទេសអាល្លឺម៉ង់ ដោយបានចាប់ខ្លួនមនុស្ស ២៥នាក់។
ការវាយឆ្មក់នោះត្រូវបានធ្វើឡើងនៅទីតាំងចំនួន ១៣០កន្លែង នៅក្នុងរដ្ឋសហព័ន្ធចំនួន១១ ដោយកំណត់គោលដៅលើក្រុម ដែលសង្ស័យថាជាក្រុមជ្រុលនិយម ដោយត្រូវបានគេចោទប្រកាន់ថា ចង់ផ្តួលរំលំច្បាប់សណ្តាប់ធ្នាប់រដ្ឋនៅក្នុងប្រទេសអាល្លឺម៉ង់ និងជំនួសដោយច្បាប់របស់ពួកគេវិញ។
ព្រះរាជអាជ្ញាបាននិយាយថា មនុស្សដែលត្រូវបានគេចាប់ខ្លួនទាំងនោះ គឺជាអ្នកប្រកាន់ខ្ជាប់ នូវចលនាមួយ ដែលគេហៅថា ចលនាប្រជាជនរ៉ែច (Reich Citizens)។ មនុស្ស ២២នាក់ក្នុងចំណោមសមាជិករបស់ពួកគេ គឺជាសមាជិកនៃអង្គការភេរវករ ហើយមនុស្ស ៣នាក់ផ្សេងទៀត គឺជាអ្នកគាំទ្រ។
គួរបញ្ជាក់ផងដែរថា សមាជិកនៃចលនារ៉ែច ប្រមូលអាវុធខុសច្បាប់ ហើយជារឿយៗបដិសេធមិនព្រមបង់ពន្ធ។ អ្នកខ្លះបានជឿជាក់ថា ប្រទេសអាល្លឺម៉ង់ត្រូវបានគ្រប់គ្រងដោយសមាជិក ដែលត្រូវបានគេហៅថា រដ្ឋសម្ងាត់ ដោយនោះគឺជាទ្រឹស្តីឃុបឃិតគ្នាមួយដែលត្រូវតែផ្តួល
រំលំ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅក្នុងស្រុករបស់ប្រទេសអាល្លឺម៉ង់បានធ្វើការប៉ាន់ប្រមាណថា ចលនាផ្តួលរំលំនោះ មានអ្នកចូលរួមប្រមាណជា ២១ ០០០នាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២