កម្លាំងយោធាអ៊ីរ៉ាក់និយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៦នាក់ស្លាប់ នៅក្នុងប្រតិបត្តិការវាយប្រហារតាមអាកាស

0

ប្រទេសអ៊ីរ៉ាក់៖កម្លាំងយោធាអ៊ីរ៉ាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៦នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងហេតុការណ៍វាយប្រហារតាមអាកាសទៅលើតំបន់ភ្នំ នៅខេត្តឌីយ៉ាឡា ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់។

យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញឱ្យដឹងថា នៅវេលាព្រឹកព្រលឹម កម្លាំងមកពីសេវាប្រឆាំងភេរវកម្មអ៊ីរ៉ាក់ បានឡោមព័ទ្ធនៅតំបន់ផ្លូវរូងក្រោមដី ដែលក្រុមសកម្មប្រយុទ្ធ IS បានប្រើប្រាស់ជាទីកន្លែងលាក់ខ្លួន នៅក្នុងជួរភ្នំហ៊ីមរ៉ីន នៅភាគខាងជើងនៃខេត្ត ខេត្តឌីយ៉ាឡា។

នៅក្នុងរបាយការណ៍ដដែលមានបន្ថែមខ្លឹមសារថា ក្រោយមកទៀត យន្តហោះ​ចម្បាំងមួយចំនួនរបស់​អ៊ីរ៉ាក់​បានចូល​រួម​វាយ​ប្រហារ​តាម​អាកាសបំផ្លាញទីតាំងលាក់ខ្លួន និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៦នាក់នៅក្នុងរូងនោះ។

គួររំលឹកផងដែរថា កាលពីប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការជាច្រើនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយម ដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here