យោធាអ៊ីស្រាអែលសម្លាប់យុវជនប៉ាឡេស្ទីននៅតំបន់វ៉េសបេង

0

ប៉ាឡេស្ទីន៖ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យុវជនប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ដោយទាហានអ៊ីស្រាអែល នៅក្បែរទីក្រុងរ៉ាម៉ាឡាស់ នៃតំបន់វ៉េសបេង។

នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានបានឱ្យដឹងថា មន្ត្រីក្រសួងបាននិយាយថា ហេតុការណ៍នេះ ត្រូវបានបញ្ជាក់ដោយការិយាល័យ​សម្របសម្រួល​សន្តិសុខ​ប៉ាឡេស្ទីន​ជាមួយ​អ៊ីស្រាអែល​នៃ​ក្រុមជន​រងគ្រោះ​ប៉ាឡេស្ទីន។

បណ្តាញសារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា កម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ យុវជនប៉ាឡេស្ទីន និងបង្ករបួសដល់យុវជនម្នាក់ផ្សេងទៀតនៅភាគខាងលិចនៃទីក្រុងរ៉ាម៉ាឡាស់ បន្ទាប់ពីពួកគេព្យាយាមគប់ដប់បំផ្ទុះកែច្នៃទៅកាន់ទាហានអ៊ីស្រាអែល។

ប្រភពព័ត៌មានក្នុងតំបន់ និងសាក្សីនៅកន្លែងកើតហេតុបាននិយាយថា យុវជនប៉ាឡេស្ទីន ត្រូវបានគេស្គាល់ថា លោក ដៀរ អាល់ រ៉ីម៉ាវី មានអាយុ ១៧ឆ្នាំ ជាប្រជាជននៅក្នុងទីក្រុងបេត រ៉ីម៉ា។

យោងតាមការបញ្ជាក់ពីប្រភពវេជ្ជបណ្ឌិត និងប្រជាជនក្នុងទីក្រុងបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ និង ៤នាក់ ផ្សេងទៀតរងរបួសធ្ងន់ ដោយទាហានអ៊ីស្រាអែលដែលបានវាយប្រហារនៅក្នុងទីក្រុងជេនីន ភាគខាងលិចនៃតំបន់វ៉េសបេង។

មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា កាលពីខែមករា ជនជាតិប៉ាឡេស្ទីន ២១៧នាក់ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល នៅក្នុងទឹកដីនៃប្រទេសប៉ាឡេស្ទីន និង៥២នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here