យោធាស៊ីរីរៀបចំវាយប្រហារដោយយន្តហោះគ្មានមនុស្សបញ្ជាលើមូលដ្ឋានទ័ពអាកាស ហឹមអ៊ីមអ៊ីម របស់ប្រទេសរុស្ស៊ី

0

ប្រទេសរុស្ស៊ី៖ឧត្តមសេនីយ៍ទោ អូឡេក យេហ្គូរ៉ូវ អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធស៊ីរី បានរៀបផែនការវាយប្រហារលើមូលដ្ឋានទ័ពអាកាស ហឹមអ៊ីមអ៊ីម ដោយយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធរ៉ូក្កែតជាច្រើនគ្រាប់ដែលផលិតដោយខ្លួនឯង(MLRS)។

លោកបាននិយាយថា៖“យោងតាមប្រភពរបាយការណ៍ទទួលបានដែលធ្វើឡើងដោយមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅប្រទេសស៊ីរីបានបញ្ជាក់ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធនៃអង្គការភេរវករ
ហាយ៉ាត ថាហៀរ អាល់ស្ហាម (Hayat Tahrir al-Sham) បានរៀបផែនការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស ហឹមអ៊ីមអ៊ីម ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងគ្រាប់ផ្លោង អឹមអេលអាអេស ដែល
ផលិតដោយខ្លួនឯងជាមួយនឹងសមត្ថភាពបន្ថែមគ្រាប់ច្រើន។”

យោងតាមការបញ្ជាក់ពីលោក យេហ្គូរ៉ូវ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសត្រូវបានរៀបចំបាញ់ចេញពីតំបន់ យូប៊ីន តំបន់កាហ្វ ឌីន តំបន់ឃេឃូន និងតំបន់កាបាណាស់ ដែលស្ថិតនៅតំបន់ភ្នំឡាតាគៀ នៅក្នុងបន្ថយជម្លោះនៃខេត្តអ៊ីដលីប។

លោកឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា​៖“មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅប្រទេសស៊ីរីអំពាវនាវដល់មេបញ្ជាការក្រុមប្រដាប់អាវុធខុសច្បាប់ ដើម្បីបញ្ឈប់​ការ​ញុះញង់ និង​ឈាន​ដល់ការប្រើវិធី
សាស្ត្រ​ជាការ​ដោះស្រាយ​ដោយ​សន្តិវិធី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ពួកគេ”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ចុះផ្សាយឡើងវិញនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here