អ្នកឃ្លាំមើលបាននិយាយកាលពីថ្ងៃចន្ទនេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានធ្វើទារុណកម្មអ្នកទោសជនជាតិឃឺដម្នាក់រហូតដល់ស្លាប់។ អ្នកទោសរូបនេះត្រូវបានគេដាក់គុកពីបទបង្ហាញពីភាពសប្បាយរបស់ខ្លួន បន្ទាប់ពីអ៊ីរ៉ង់ប្រកួតបាល់ទាត់ពិភពលោកចាញ់សហរដ្ឋអាមេរិក។
លោកសាហ៊ីរី អាឌីលី (Shahriyar Adili) ជាពលរដ្ឋឃឺដមកពីទីក្រុងសាដាស (Sardasht) ស្ថិតក្នុងចំណោមជនជាតិអ៊ីរ៉ង់រាប់រយនាក់ដែលបានប្រារព្ធពិធីដែលអ៊ីរ៉ង់បានចាញ់ការប្រកួតក្នុងប្រទេសកាតា ១-០ មុនពេលគាត់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ។
អង្គការសិទ្ធិមនុស្សហេងហ្កាវ (Hengaw) បានរាយការណ៍ថាបុរសអាយុ ២៥ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៨ ខែធ្នូ ដោយបង្ហាញថាគាត់បានស្លាប់ដោយសាររបួសរបស់គាត់ពីរបីថ្ងៃបន្ទាប់ពីរូបគាត់ត្រូវបានដោះលែង។
ការប្រារព្ធពិធីសម្រាប់ការលុបបំបាត់ក្រុមអ៊ីរ៉ង់គឺជាផ្នែកមួយនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលធ្វឱ្យស្ត្រីជនជាតិឃឺដម្នាក់ស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិសនៅទីក្រុងតេអេរ៉ង់។
មកទល់ពេលនេះ អាជ្ញាធរអ៊ីរ៉ង់បានអនុវត្តទោសប្រហារជីវិតមនុស្ស២នាក់ ជុំវិញការចូលរួមរបស់ពួកគេក្នុងការតវ៉ាដែលកំពុងបន្ត។ ពួកគេត្រូវបានគេចោទប្រកាន់ថាបានសម្លាប់ និងធ្វើឱ្យរបួសដល់កងកម្លាំងសន្តិសុខមួយចំនួនក្នុងអំឡុងពេលបាតុកម្ម។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២