ប្រធានអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្ម ដោយផ្អែកលើមូលដ្ឋានទិន្នន័យ

0

អង្គការសហប្រជាជាតិ៖​លោក អេនថូនីអូ ហ្កាត់ថើរ៉េស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាននិយាយកាលពី​ថ្ងៃ​ពុធ​ថា  ឧបករណ៍ និងយុទ្ធសាស្ត្រដែលផ្អែកលើមូលដ្ឋានទិន្នន័យ អាចគាំទ្រដល់កិច្ចប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម និងជាបេះដូងនៃការកសាងសន្តិភាព និងសន្តិសុខ។

លោក​បាន​ថ្លែងនៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​កិច្ច​ប្រជុំ​នៃ​ការ​សម្រប​សម្រួលដល់​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​សកល​របស់​អង្គការ​សហប្រជាជាតិមានខ្លឹមសារថា៖“មូលដ្ឋានទិន្នន័យជំរុញគ្រប់ទិដ្ឋភាពនៃជីវិតសេដ្ឋកិច្ច អាជីវកម្ម និងសង្គម។ គួបផ្សំជាមួយ​នឹងប្រព័ន្ធ​អ៊ីនធឺរណេត​ដែល​គ្មាន​ច្បាប់ មូលដ្ឋានទិន្នន័យ​ទាំងនោះថែមទាំងបង្កើនឱ្យមានអំពើភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ដែល​មាន​ទំនាក់ទំនង​គ្នា​កាន់​តែ​ខ្លាំង​ឡើង”។

ប្រធានអង្គការសហប្រជាជាតិបាននិយាយថា៖“ការឆ្លើយតបដោយការប្រឆាំងភេរវកម្មរបស់យើងត្រូវតែបន្តទៅមុខមួយជំហានទៀត។ ប៉ុន្តែនៅពេលនិយាយអំពីការប្រមូល ការវិភាគ និងការប្រើប្រាស់មូលដ្ឋានទិន្នន័យជាយុទ្ធសាស្ត្រ យើងនៅតែមានជំហានជាច្រើនទៀតនៅពីក្រោយ”។

លោក ហ្កាត់ថើរ៉េស បាននិយាយថា ការគម្រាមកំហែងភេរវកម្មដែលវិវត្តន៍យ៉ាងឆាប់រហ័ស ទាមទារឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស និងសម្របខ្លួនដោយផ្អែកលើមូលដ្ឋានទិន្នន័យ និងភស្តុតាងជាច្រើន ពីព្រោះថា អំពើភេរវកម្មបានប្រើហិង្សាដើម្បីទាមទារចែករំលែកតម្លៃរួម ស្ថាប័ន បទដ្ឋាន និងស្តង់ដារនានាដែលមានដូចជា សិទ្ធិមនុស្ស នីតិរដ្ឋ ការអភិវឌ្ឍន៍ស្មើភាព និងនិរន្តរភាព និងសន្តិភាព និងសន្តិសុខ ដែលប្រទេសទាំងអស់ និងតំបន់នានាក្នុងពិភពលោកសមនឹងទទួលបាន។ លោកបាននិយាយថា៖ “យើងត្រូវប្រើឧបករណ៍ និងយុទ្ធសាស្ត្រដែលជំរុញដោយមូលដ្ឋានទិន្នន័យជាបេះដូងនៃវិធីសាស្រ្តរបស់យើងក្នុងការកសាងសន្តិភាព និងសន្តិសុខ រួមទាំងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្ម”។

លោក ហ្កាត់ថើរ៉េស បាននិយាយថា អ្នកដែលប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មត្រូវការប្រើប្រាស់មូលដ្ឋានទិន្នន័យ និងភស្តុតាងនានា ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃសកម្មភាព និងគោលនយោបាយទប់ស្កាត់អំពើភេរវកម្ម និងធានាថាសិទ្ធិមនុស្សត្រូវបានការពារ។ លោកបានបន្ថែមថា៖“ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នឹងមិន​ត្រូវ​បានប្រើ​ជា​លេស​សម្រាប់ការ​ជាន់​ឈ្លី​ទៅលើសិទ្ធិ​មនុស្ស​ឡើយ។ នៅពេលដែលសិទ្ធិមនុស្សត្រូវបានការពារ តាមពិតនោះមានន័យថា យើងកំពុងដោះស្រាយនូវឬសគល់នៃបញ្ហាជាច្រើនរបស់អំពើភេរវកម្ម។

លោកបានបន្តថា  អំពើភេរវកម្មកកើតឡើងនៅក្នុងស្ថានភាពភាពខ្វះចន្លោះនៃបញ្ហាសន្តិសុខ ស្ថាប័ននយោបាយ និងស្ថាប័នស៊ីវិល  បញ្ហាឱកាស និងក្តីសង្ឃឹម និងចន្លោះប្រហោងនៃការគោរពសិទ្ធិមនុស្ស សមភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសសម្រាប់ជនជាតិភាគតិច ស្ត្រី និងកុមារី។

កន្លែងទំនេរនៃការគោរពសិទ្ធិមនុស្ស សមភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសសម្រាប់ជនជាតិភាគតិច និងស្ត្រី និងកុមារី។ លោក ហ្កាត់ថើរ៉េស បាននិយាយថា៖គ្រប់ជំហាននៃដំណើរ យើងត្រូវការភាពរួបរួមគ្នា និងក្រុមការងាររបស់ខ្លួន ដើម្បីបន្តការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋសមាជិកអង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀតដើម្បីប្រមូល វិភាគ និងពង្រាយមូលដ្ឋានទិន្នន័យសម្រាប់ការយល់ដឹង ផលប៉ះពាល់ និងសុចរិតភាព។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២៦ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here