ក្រសួងយុត្តិធម៌បានប្រកាសនៅថ្ងៃនេះថាសម្រេចចោទប្រកាន់លើពលរដ្ឋអាហ្វហ្គានីស្ថានដែលរស់នៅក្នុងទីក្រុងអូក្លាហូម៉ា រដ្ឋអូក្លាហូម៉ា ពីបទឃុបឃិតក្នុងការវាយប្រហារភេរវកម្មក្នុងថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងនាមជាក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងអាល់ស្ហាម (ISIS) ដែលគេចាត់ទុកថាជាអង្គភាពភេរវកកម្មបរទេស (FTO)។
យោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌដែលបានដាក់ប្តឹង លោក ណាសៀរ អាមេដ ថាវហេឌី អាយុ២៧ឆ្នាំនៅថ្ងៃនេះថាបានឃុបឃិតនិងប៉ុនប៉ងផ្តល់ជំនួយសម្ភារៈដល់ក្រុម ISIS និងកាន់កាប់អាវុធនិងគ្រាប់រំសេវខុសច្បាប់ដើម្បីវាយប្រហារដោយហឹង្សានៅលើទឹកដីសហរដ្ឋអាមេរិកក្នុងនាមជា ISIS។ នៅក្នុងផែនការជនត្រូវចោទមានផែនការលក់ទ្រព្យសម្បត្តិគ្រួសារ ហើយផ្លាស់ប្តូរទីលំនៅសមាជិកគ្រួសារមករស់នៅបរទេស កាន់កាប់កាំភ្លើង AK-47 និងគ្រាប់រំសេវខុសច្បាប់ ហើយប្រព្រឹត្តការវាយប្រហារភេរវកម្មនៅសហរដ្ឋអាមេរិក។
អគ្គមេធាវី មឺរ៉ីក ប៊ី ហ្កាលេន បាននិយាយថា “ដូចការចោទប្រកាន់ ក្រសួងយុត្តិធម៌បានទប់ស្កាត់ផែនការរបស់ចុងចោទដើម្បីកាន់កាប់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ និងវាយប្រហារដោយហឹង្សាក្នុងនាមជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) នៅលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃបោះឆ្នោត”។ “យើងនឹងបន្តប្រយុទ្ធប្រឆាំងរាល់ការគំរាមកំហែងដែលតែងតែមានជាបន្តបន្ទាប់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) និងអ្នកគាំទ្ររបស់ពួកគេបង្កឡើងដល់សន្តិសុខជាតិរបស់អាមេរិក ហើយយើងនឹងកំណត់អត្តសញ្ញាណ ស៊ើបអង្កេត និងកាត់ទោសបុគ្គលដែលព្យាយាមវាយប្រហារភេរវកម្មលើពលរដ្ឋអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការសាធារណៈនៃ FBI នាយកដ្ឋានសន្តិសុខជាតិ និងការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងលិចនៃរដ្ឋអូក្លាហូម៉ា សម្រាប់ការងាររបស់ពួកគេក្នុងការទប់ស្កាត់ការវាយប្រហារនេះ និង ការងារដែលពួកគេធ្វើជារៀងរាល់ថ្ងៃដើម្បីការពារប្រទេសរបស់យើង”។
នាយក FBI លោក គ្រីសស្តបហ្វឺរ រ៉េ បាននិយាយថា “ជនត្រូវចោទម្នាក់នេះ ទទួលបានការជំរុញទឹកចិត្តដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានឃុបឃិតក្នុងការវាយប្រហារដោយហឹង្សាក្នុងថ្ងៃបោះឆ្នោតនៅក្នុងប្រទេសកំណើតរបស់យើង។ លោកបន្តថា “ខ្ញុំពិតជាមានមោទនភាពចំពោះបុរស និងស្រ្តីទាំងឡាយជាភ្នាក់ងារ FBI ដែលបានបំបែក និងបានបញ្ឈប់ផែនការនេះមុនពេលមានមនុស្សគ្រោះថ្នាក់។ ភេរវកម្មគឺនៅតែជាអាទិភាពទិមួយរបស់ FBI ហើយយើងនឹងប្រើគ្រប់ធនធានទាំងអស់ដើម្បីការពារពលរដ្ឋអាមេរិក”។
មេធាវីអាមេរិកប្រចាំនៅសង្កាត់ខាងលិចនៃអូក្លាហូម៉ា រ៉ូបឺត ជេ ថូសស្ទ័រ បាននិយាយថា “សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ភ្នាក់ងារ FBI ផ្នែកប្រឆាំងភេរវកម្មនៃផ្នែកសន្តិសុខជាតិ និងរដ្ឋអាជ្ញាសហព័ន្ធនៅក្នុងការិយាល័យរបស់ខ្ញុំ ដែលអាចបញ្ឈប់ផែនការវាយប្រហារនៅថ្ងៃបោះឆ្នោត ហើយចាប់ខ្លួនលោក ថាវហេឌី។ “ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតែជាអាទិភាពទីមួយរបស់នាយកដ្ឋានយុត្តិធម៌។ យើងនឹងបន្តតាមដាន បញ្ឈប់ និងដាក់ទោសដល់អ្នកដែលរបៀចំផែនការដើម្បីប្រព្រឹត្តអំពើភេរវកម្មប្រឆាំងមកលើប្រជាជន និងប្រទេសយើង”។
យោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើលោក ថាវហេឌី ភ្នាក់ងារ FBI បានឆែកឆេទូរស័ព្ទរបស់ថាវហេឌី ហើយយកបានការទំនាក់ទំនងរវាងលោកថាវហេឌី និងមនុស្សម្នាក់ដែលសម្របសម្រួលក្នុងការជ្រើសរើស ការបណ្តុះបណ្តាល និងការដាក់មនោគមន៍ដល់អ្នកដែលបង្ហាញពីចំណាប់អារម្មណ៍ក្នុងសកម្មភាពភេរវកម្ម និងអ្នកដែលលោក ថាវហេឌី យល់ថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ។ លោក ថាវហេឌី ក៏ត្រូវបានគេឃើញនៅក្នុងខ្សែវីដេអូខ្លីដែលថតនៅថ្ងៃទី២០ ខែកក្កដាកំពុងអានអត្ថបទកុមារចំនួនពីរអត្ថបទដែលពិពណ៌នាអំពីរង្វាន់ដែលទុក្ករបុគ្គលនឹងទទួលបាននៅពេលស្លាប់ទៅ។ លោក ថាវហេឌី ក៏បានចូលប្រើ ចូលមើល និងបានរក្សាទុកការឃោសនារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) នៅលើ iCloud និងគណនី Google របស់គាត់ផងដែរ។ គាត់បានចូលរួមនៅក្នុងក្រុម Telegram គាំទ្រក្រុម ISIS និងបានរួមចំណែកសប្បុរសធម៌ដែលជាការបិតបាំងតែជាក់ស្តែងជាលុយផ្តល់ជំនួយដល់ក្រុម ISIS។
ពាក្យបណ្តឹងនេះបានចោទប្រកាន់ថា កំឡុងពេលលក់ទ្រព្យសម្បត្តិគ្រួសាររបស់ពួកគេមុនការវាយប្រហារ ថាវហេឌី និងអ្នករួមគំនិតជាមួយគាត់ដែលជាអនីតិជនបានផ្សព្វផ្សាយលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គ្រួសារនៅលើបណ្តាញសង្គម Facebook។ តាមការដឹកនាំរបស់ FBI ប្រភពក្រុមមនុស្សសម្ងាត់បានឆ្លើយតបនឹងការសាកសួរថាតើកុំព្យូទ័រនៅតែដាក់លក់មែនឬទេ?។ ក្រុមសម្ងាត់របស់ FBI គត់សម្គាល់ថា ថាវហេឌីត្រូវការកុំព្យូទ័រដើម្បីដំណើរការអាជីវកម្មអាវុធថ្មីដែលគាត់នឹងចាប់ផ្តើម ដែលទីបំផុតលោក ថាវហេឌី និងអនីតិជនចាប់ផ្តើមទៅជួបជាមួយប្រភព និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ FBI នៅតំបន់ដាច់ស្រយាលដើម្បីសាកល្បងអាវុធ។ លោក តាវហេឌី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញកាំភ្លើង AK-47 ២ដើម ទស្សនាវដ្តីជាច្រើនក្បាល និងអាវុធផ្សេងៗពីប្រភព។
យោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ កាលពីថ្ងៃទី៧ ខែតុលា លោក ថាវហេឌី និងអនីតិជនបានទៅជួបជាមួយទ្រព្យសម្បត្តិរបស់ FBI នៅតំបន់ដាច់ស្រយាលក្នុងស្រុកពលរដ្ឋអូខ្លាហូម៉ា និងបានទិញ បានទទួល និងបានកាន់កាប់អាវុធ AK-47 ២ដើម សៀវភៅទស្សនាវដ្តី១០ក្បាល និងគ្រាប់រំសេវ ៥០០គ្រាប់។ បន្ទាប់ពីទទួលបានអាវុធនិងគ្រាប់រំសេវ លោក ថាវហេឌី និងអនីតិជណត្រូវបានចាប់ខ្លួន។ នៅក្នុងការទំនាក់ទំនងគ្នាដែលរឹបអូសបានពីលោក ថាវហេឌី គាត់បានបង្ហាញថាការវាយប្រហាររបស់គាត់គឺគ្រោងធ្វើនៅថ្ងៃបោះឆ្នោត ហើយនៅក្នុងសម្ភាសន៍បន្ទាប់ពីការចាប់ខ្លួន ថាវហេឌី បានបញ្ជាក់ថា ការវាយប្រហារគឺគ្រោងធ្វើឡើងនៅថ្ងៃបោះឆ្នោត ដែលគោលដៅវាយប្រហារលើហ្វូងមនុស្សដែលប្រមូលផ្តុំ ក្នុងពេលដែលគាត់ នឹងអនីតិជនរំពឹងថានឹងស្លាប់ដូចជាទុក្ករបុគ្គល។
លោក ថាវហេឌី ត្រូវបានចោទប្រកាន់ពីបទឃុបឃិត និងប៉ុនប៉ងផ្តល់សម្ភារៈដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ឆ្នាំ និងការណីទទួលយកអាវុធដើម្បីប្រើប្រាស់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋឬឧក្រិដ្ឋកម្មភេរវកម្មសហព័ន្ធដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១៥ឆ្នាំប្រសិនបើកាត់ទោស។
ករណីនេះកំពុងត្រូវបានស៊ើបអង្កេតដោយការិយាល័យ FBI នៅទីក្រុងអូខ្លាហូម៉ា ដោយមានជំនួយពីនាយកដ្ឋានប៉ូលិសក្រុងអូក្លាហូម៉ា និងប៉ូលិសក្រុងម័រនៃនាយកដ្ឋានប៉ូលិសអូក្លាហូម៉ា។
ជំនួយការមេធាវីអាមេរិក អ្នកស្រី ជេស៊ីកា អ៊ិលផឺរ៉ី លោក ម៉ាត ឌីលុន និងលោក ម៉ាក ស្តុនម៉េននៅសង្កាត់វ៉េស្ទឺន នៃរដ្ឋអូក្លាហូម៉ា និងមេធាវីជំនុំជម្រះ លោក ចច ស៊ី ក្រេ និងលោក អេវើរ៉េត ម៉ាកម៉ីឡាន ផ្នែកប្រឆាំងភេរវកម្មនៃនាយកដ្ឋានសន្តិសុខជាតិកំពុងនាំករណីនេះទៅតុលាការវិនិច្ឆ័យទោស។
បណ្តឹងព្រហ្មទណ្ឌគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ។ ជនជាប់ចោទទាំងអស់ត្រូវបានសន្មតថាគ្មានទោសរហូតដល់មានភស្តុតាងបញ្ជាក់ថាមានកំហុសលើសពីការសង្ស័យសមហេតុផលនៅក្នុងតុលាការ៕
ប្រភព .justice.gov ចុះផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤