UN អនុម័តលើសេចក្តីសម្រេចដើម្បីធានាជំនួយមនុស្សធម៌ ក្នុងពេលការដាក់ទណ្ឌកម្មលើ ISIS

0

កាលពីថ្ងៃសុក្រក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិបាន​អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមភេរវកម្ម ដែស្ហ (Daesh) ឬក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) និងក្រុមអាល់កៃដា ដែលសេចក្តីសម្រេចនេះមិនបានរារាំងដល់លំហូរជំនួយមនុស្សធម៌ដល់អ្នកដែលបានរងផលប៉ះពាល់នោះទេ។

សេចក្តីសម្រេច ដែលដឹកនាំដោយប្រទេសស្វីស និងសហរដ្ឋអាមេរិក ត្រូវបានអនុម័តលើកដំបូងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ សេចក្តីសម្រេចនេះអនុញ្ញាតឲ្យផ្តល់ថវិកា និងធនធានចាំបាច់ដែលជាតម្រូវការសម្រាប់ជំនួយមនុស្សធម៌ និងសេវាកម្មសំខាន់ៗ។ ទោះជាទណ្ឌកម្មត្រូវបានដាក់ក៏ដោយ ក៏សេចក្តីសម្រេចនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបង្កក​ទ្រព្យសម្បត្តិ​លើបុគ្គល​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ឬ​ក្រុម​ភេរវករ​ដូចជាក្រុមដែស្ហ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) និងក្រុមអាល់កៃដា​ ។

ថ្លែងមុនពេលបោះឆ្នោត បេសកជនអង្គការសហប្រជាជាតិ លោកស្រី ផាស្កាល បៀរ៉ីសវ៉ីល បានប្រាប់ក្រុមប្រឹក្សាថា សេចក្តីសម្រេចចិត្តនេះ “មានគោលបំណងដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌ និងសង្គ្រោះជីវិតមនុស្ស”។

លោកស្រីបាននិយាយទៀតថា “ជាមួយនឹងសេចក្តីសម្រេចនេះ យើងនឹងបន្តទទួលខុសត្រូវរួមគ្នាឡើងវិញទៅលើអំពើរល្អនៃមនុស្សជាតិ។ សេចក្តីសម្រេចចិត្តលេខ២៦៦៤ ដែលត្រូវបានអនុម័តកាលពី ២ឆ្នាំមុន វាគឺជាជំហានប្រវត្តិសាស្ត្រឆ្ពោះទៅមុខក្នុងការការពារប្រតិបត្តិការមនុស្សធម៌ កំឡុងពេលដែលបន្ថយនូវភាពធ្ងន់ធ្ងរនៃផលវិបាកដោយអចេតនារបស់អង្គការសហប្រជាជាតិ”

បន្ទាប់ពីការបោះឆ្នោតគាំទ្រ១៥សំឡេង បេសកជនតំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក រ៉ូបឺត វ៉ូដ បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្តាប់សហគមន៍អង្គការសហប្រជាជាតិ​ និងអង្គការក្រៅរដ្ឋាភិបាល ហើយក្នុងចំណោមបញ្ហាប្រឈមដែលពួកគេបានចែករំលែកគឺផលប៉ះពាល់នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើការងាររបស់ពួកគេ។

លោកបានបន្ថែមថា សេចក្តីសម្រេចនេះជួយដកនូវរបាំងពិសេសនោះចេញ ហើយសេចក្តីសម្រេចចិត្តនេះធ្វើទៅបានដោយមិនដកបន្ទុកចេញពីក្រុមភេរវករទាំងឡាយណាដែលត្រូវបានដាក់ទណ្ឌកម្មនោះទេ ដោយលោកបានពិព័ណ៌ការបោះឆ្នោតនេះថាជា “ប្រវត្តិសាស្ត្រ”​ មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here