ការវាយប្រហារនៅរមណីយដ្ឋាន​ Mogadishu ត្រូវបានបញ្ចប់

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ២១ ខែ​ មករា ឆ្នាំ ២០១៦

រថយន្តបំផ្ទុះគ្រាប់បែក និងក្រុមខ្មាន់កាំភ្លើងបានវាយប្រហារភោជនីយដ្ឋានមួយកន្លែងក្នុងសណ្ឋាគារមួយនៅឯឆ្នេរសមុទ្រក្នុងរដ្ឋធានីនៃប្រទេស Somalia កាលពីថ្ងៃព្រហស្បតិ៍។ កងកម្លាំងរដ្ឋាភិបាលបានវាយប្រយុទ្ធតតាំងយ៉ាងសកម្មជាមួយក្រុមក្មាន់កាំភ្លើងដែលត្រូវបានគេស្គាល់ថាជាសមាជិកនៃក្រុមភេរវកម្ម Al-Shabaab ហើយមកទល់ពេលនេះពុំទាន់របាយការណ៍ណាមួយបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ។ នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរដ្ឋាភិបាលលោក Abdisalam Aato បានប្រាប់ឱ្យដឹងថាក្រុមអ្នកវាយប្រហារទាំងនោះត្រូវបានសម្លាប់អស់ហើយ។ ក្រោយមកទៀតកងកម្លាំងសុវត្ថិភាពបានចូលឆែកឆេរគ្រប់បន្ទប់ និងបានត្រួតពិនិត្យអ្នកជិតខាងក្បែរនោះ ប៉ុន្តែក្រុមកងកម្លាំងទាំងនោះមិនបានប្រាប់ពីចំនួនអ្នករង់របួស និងស្លាប់នោះទេ។ លោក Abdisalam Aato មានប្រសាសន៍ថាទង្វើនេះជាអំពើរព្រៃផ្សៃ ហើយយើងត្រូវតែថ្កោលទោសចំពោះការធ្វើបែបនេះ។ លោកបានបន្តទៀតថាក្រុមភាវរករ Al-Shabaab កំពុងតែព្យាយាមរំខានដល់សន្តិភាព ហើយប្រជាជនក្នុងប្រទេស Somalis នឹងមិនឈរអោបដៃមើលនោះទេ ម៉្យាងទៀត ក្រុមភាវរករទាំងនេះមិនអាចបំភិតបំភ័យយើងបានឡើយ។ បើតាមការបញ្ជាក់ពីលោក Col ដែលជាមន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់របស់លោក Mohammed បានឱ្យដឹងផងដែរថា ការវាយប្រហារនេះធ្វើឡើងនៅម៉ោងប្រហែល ៧:៣០ ល្ងាច នៅពេលដែលមានរថយន្តមួយបើកមកបុកទ្វាភោជនីយដ្ឋានអាហារសមុទ្រ Liido នៅឯឆ្នេរ Mogadishu។ លោក Mohammed និងបណ្តាញសារព័ត៌មានភាគខាងលិចបានប្រាប់ CNN ថា បន្ទាប់​ពី​ការ​ផ្ទុះ​នោះ ក្រុម​សកម្មយុទ្ធ​បាន​ប្រញាប់ចូល​ទៅ​ក្នុង​សណ្ឋាគារ​ ។ តាមការបញ្ជាក់ពីក្រុមភ្នាក់ងារស៊ើបការណ៍​សម្ងាត់​ជាតិ ​និង​សន្តិសុខ (NISA​) លើ Tweet បានបញ្ជាក់ថា សណ្ឋាគារ​នេះ​មាន​មនុស្ស​ច្រើន​កុះករ ដែលពួកគេមកចូលរួមពិធី​បញ្ចប់​ការ​សិក្សា ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​។ យ៉ាងហោចណាស់មានមនុស្សប្រាំនាក់បានស្លាប់ និងពីរនាក់រងរបួសធ្ងន់ក្នុងការបំផ្ទុះគ្រាប់បែក នេះបើយោងតាមការអះអាងរបស់លោក Mohammed។ ប៉ុន្តែយើងនៅតែមិនទាន់បានដឹងច្បាស់ពីចំនួនមនុស្សរងសបួសខាងក្នុងអគារដែលជាកន្លែងកងកម្លាំងបានប្រយុទ្ធតបយ៉ាងចាស់ដៃជាមួយក្រុមវាយប្រហារដែលបានបង្កប់ខ្លួននោះទេ។ ក្រុម Al-Shabaab បានចេញមុខទទួលខុសត្រូវលើការវាយប្រហារតាមរយៈការផ្សាយសម្លេងចេញពីស្ថានីយ៍វិទ្យុរបស់ខ្លួន ដោយអ្នកនាំពាក្យរបស់ពួកគេបានរាយការណ៍ថាក្រុមកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រើកាំភ្លើង AK-៤៧ និងពាក់អាវកាក់ការពារគ្រាប់កាំភ្លើងដើម្បីចូលទៅវាយប្រហារក្នុងសណ្ឋាគារនេះ។ មុនមកក្រុមភាវរករ Al-Shabaab ដែលជាសកម្មជនមកពីក្រុមអាល់កៃដា( al Qaeda) ក៏ធ្លាប់បានធ្វើការវាយប្រហារមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងការវាយប្រហារនេះក្នុងតំបន់របស់ជនស៊ីវិលមួយចំនួនផងដែរ។ យោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (Council on Foreign Relations) បានឱ្យដឹងថាគោលបំណងធំរបស់ក្រុមភាវរករនេះគឺ ដើម្បីបង្វែរប្រទេស Somalia ទៅជារដ្ឋអ៊ីស្លាមមួយដែលតឹងរឹង ប៉ុន្តែទង្វើនេះហាក់ដូចជាលើសពីគោលដៅនោះហើយ។ គួរបញ្ជាក់ផងដែរ មួយរយៈនេះក្នុងប្រទេស Somalia ​រងការវាយប្រហារយ៉ាងដំណំកាន់តែច្រើនឡើងៗ ជាពិសេសការវាយប្រហារមួយចំនួនដ៏គួរឱ្យរន្ធត់បំផុតគឺការសម្លាប់រង្គាលកាលពីឆ្នាំមុននៅក្នុងប្រទេសកេនយ៉ា នៅឯមហាវិទ្យាល័យរបស់សាកលវិទ្យាល័យ Garissa និងការឡោមព័ទ្ធនៅឯ Westgate ម៉លរបស់ណៃរ៉ូប៊ី (Nairobi)ក្នុងឆ្នាំ ២០១៣។ ទន្ទឹមនឹងនោះក្រុម​ភាវរករ Al-Shabaab ក៏បានធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្សអស់ជាច្រើននាក់នៅឯមូលដ្ឋានសហភាពអាហ្វ្រិកក្នុងភាគនិរតីនៃប្រទេស Somalia ។ ហើយចុងបញ្ចប់ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់ និងការបាញ់កាំភ្លើងនៅសណ្ឋាគារដ៏ពេញនិយម Sahafi របស់ Mogadishu ។ មន្ត្រីប៉ូលីសបាននិយាយជាផ្លូវការថា យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ។ សហភាពអាហ្វ្រិក( African Union) បាន tweet ពីបង្ហាញនៃការវាយប្រហារនេះថាការវាយប្រហារនេះបានធ្វើឱ្យយើងកាន់តែស្គាល់សណ្តានរបសស់ក្រុមភាវរករ Al Shabaab ដែលមានគោលបំណងតែមួយគត់ គឺដើម្បីពង្រីកវិសាលភាពភេរវកម្មនិង បង្កអស្ថិរភាពនៅក្នុងប្រទេស Somalia។ លោកបានបន្ថែមទៀតថាយើងនឹងធ្វើការតតាំងពេញទំហឹងរហូតដល់ប្រទេស Somalia រួចផុតពីភេរវកម្ម និងមានសេរីភាពពេញលេញ ។ នៅលើបណ្តាញសង្គម Twitter របស់នាយករដ្ឋមន្រ្តី Omar Abdirashid Ali Sharmarke បានសរសេរថា “ខ្ញុំធ្វើការថ្កោលទោសចំពោះការវាយប្រហារដោយព្រៃផ្សៃនេះអស់ពីចិត្តនៅ Liido ។ ការគិតរបស់ខ្ញុំ និងការបួងសួងគឺនៅជាមួយជនរងគ្រោះទាំងអស់”។

Somaly 22-01-16