ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥
មន្ទីរបញ្ចកោណបានអនុម័តការដោះលែងអ្នកទោសម្នាក់ដែលជាប់ឃុំខ្លូននៅមជ្ឍមណ្ឌល Guantanamo អស់រយៈពេល ១៣ឆ្នាំដោយសារតែករណីភាន់ច្រឡំលើអត្តសញ្ញាណ។ លោក Mustafa Al Shamiri អាយុ ៣៧ឆ្នាំក៏ត្រូវបានឃុំខ្លួនច្រឡំពីបទជាគ្រូបង្ហាត់របស់ក្រុមអាល់កៃដា (Al-Qaeda) ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទោះជាយ៉ាងណាក្រុមដែលគេហៅថា ក្រុមប្រឹក្សាត្រួតពិនិត្យកាលកំណត់ (PRB) បានធ្វើការសន្និដ្ឋានខុសគ្នាកាលពីថ្ងៃទី ០១ ខែធ្នូ នៅពេលដែលពួកគេបានដឹងពីករណីរបស់គាត់។ ក្រុមប្រឹក្សាភិបាលនេះបានរកឃើញថាភាគច្រើននៃការវាយតម្លៃបានរលាយបាត់បង់ដោយសារជំនឿ ហើយព័ត៌មានបច្ចុប្បន្នបានបង្ហាញថា ជនជាប់ឃុំខ្លួននេះមានសមត្ថភាពខាងយោធាក្នុងកម្រិតទាបមួយ នេះបើយោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍។ ក្នុងឯកសារឆ្នាំ ២០០៨ របស់យេម៉ែនបានហៅគាត់ថាជាជនគំរាមកំហែងហានិភ័យខ្ពស់។ គាត់ត្រូវបានគេហៅថាជាគ្រូបង្ហាត់ជាន់ខ្ពស់នៅជំរំហ្វឹកហាត់ក្រុម Al-Faruq។ ប៉ុន្តែឯកសាររបស់គាត់ក្នុងខែកញ្ញាឆ្នាំ ២០១៥ មានការវាយតម្លៃថ្មីជាច្រើនដែលសន្និដ្ឋានថាសកម្មភាពដែលលោក Shamiri ត្រូវបានចោទប្រកាន់ថាទាក់ទងនោះ តាមពិតជាការអនុវត្តដោយជនប៉ះបោរដ៏ទៃផ្សេងទៀតដែលមានឈ្មោះស្រដៀងគ្នាទៅនឹងគាត់។