វីដេអូប្រហារជិវិតរបស់ក្រុម ISIS បង្ហាញពីក្មេងប្រុសអាយុ ៤ឆ្នាំ Jihadi Junior បំផ្ទុះអ្នកស៊ើបការណ៍ជនជាតិអង់គ្លេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានបង្ហោះវិដេអូថ្មីរបស់ខ្លួនដែលបង្ហាញអំពីក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ដែលមានរហស្សនាម Jihadi Junior មានអាយុប្រហែលជា ៤ឆ្នាំជាអ្នកបំផ្លុះសម្លាប់អ្នកទោសចំនួន ៣នាក់។ ក្នុងវីដេអូបង្ហាញពីក្មេងប្រុសដែលពាក់ក្រណាត់រុំក្បាលរបស់ក្រុម ISIS ចុចប៊ូតុងបញ្ជាឧបករណ៍បំផ្ទុះរថយន្តមួយគ្រឿងដែលមានពួកចារកម្មនៅក្នុងនោះ។ នៅក្នុងវីដេអូបង្ហាញថាពួកគេត្រូវបានបាញ់ដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅក្នុងរដ្ឋធានី Raqqa ក្មេងប្រុស Jihadi Junior ស្លៀកសំលៀកបំពាក់ដែលមានរូបសញ្ញារបស់ក្រុម IS ហើយចង្អុលទៅកាន់អ្នកដែលមិនជឿលើព្រះជាម្ចាស់។ ក្រុមបុរសដែលនៅក្នុងរថយន្តមានជាប់ខ្នោះដៃ និងស្លៀកសំលៀកបំពាក់ពណ៌ទឹកក្រូច ហើយបង្គាប់អោយសារភាពឧក្រិដ្ឋកម្មរបស់ពួកគេនៅពីមុខកាមេរ៉ាមុនពេលរថយន្តបានផ្ទុះឡើង។ ក្មេងប្រុសម្នាក់នេះត្រូវអមដោយបុរសវ័យក្មេងពាក់ម៉ាស់ម្នាក់ដែលធ្វើការគំរាមកំហែងដល់នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស David Cameron។ និយាយតុងសម្លេងជាភាសាអង់គ្លេសបុរសដែលមានពាក់ស្រោមមុខប្តេជ្ញាថាក្រុមយុទ្ឋជនរបស់ខ្លួននឹងមិនចាញ់ជាដាច់ខាត។ បុរសម្នាក់នេះបានចោទមេដឹកនាំនៃគណបក្សអភិរក្សក្នុងការផ្ញើអាវុធទៅកាន់ប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ ហើយបន្ថែមទៀតថាការសម្លាប់បុរសចារកម្មទាំង ៣នាក់នេះគឺជាការសងសឹក។

Jihad 12-02-16Jihad 12-02-16_1