ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ប្រទេសចិនបានដាក់ពង្រាយមីស៊ីលនៅតំបន់កោះមានជម្លោះនៅសមុទ្រចិនខាងត្បូង បើទោះបីជាលោកប្រធានាធិបតីអូបាម៉ាបានអំពាវនាវឲ្យកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់កាលពីក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍។ សារព័ត៌មាន Fox News បានរាយការណ៍ថា រូបភាពផ្កាយរណបពាណិជ្ជកម្មបានចាប់បានពីការដាក់ពង្រាយនេះ។ បណ្តាញនេះនិយាយថាគេទទួលបានរូបភាពពីប្រព័ន្ធ ISI ដែលបង្ហាញថាកាំភ្លើងមីស៊ីលដែលអាចបាញ់ចេញពីដី ឬសមុទ្រឆ្ពោះទៅកាន់យន្តហោះបានយ៉ាងល្អដូចនឹងប្រព័ន្ធរ៉ាដានៅលើកោះអញ្ចឹង។ បើយោងតាមប្រភព CNN បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់តៃវ៉ាន់បាននិយាយថា ក្រសួងការពារជាតិតៃវ៉ាន់បានសិក្សាពីការដាក់ពង្រាយមីស៊ីលរបស់ប្រទេសចិននៅលើកោះ woody នៅក្នុងកោះ Paracel។ យោធារបស់តៃវ៉ាន់បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពវិវឌ្ឍន៍មួយនេះ។ នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានជំទាស់នឹងការទាមទារដែនដីរបស់ចិននៅក្នុងកោះ Pacel ដោយបានបញ្ជូននាវាពិឃាតមីស៊ីលកងទ័ពជើងទឹកក្នុងរយៈចម្ងាយ ១២ម៉ាយនៃកោះមួយនេះ។ ប្រទេសចិនបានឆ្លើយតបដោយបានហៅទង្វើនេះថាជាការរំលោភលើច្បាប់ប្រទេសចិន។