ជនបំផ្ទុះគ្រាប់បែកអត្តឃាតស្លាប់ខណៈដែលវាយប្រហារមកលើស្ថានកុងស៊ុលប្រទេសឥណ្ឌាក្នុងទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦

ពួកសកម្មប្រយុទ្ធបានវាយប្រហារមកលើស្ថានកុងស៊ុលប្រទេសឥណ្ឌាក្នុងទីក្រុង Jalalabad ប្រទេសអាហ្គានីស្ថានកាលពីថ្ងៃពុធនេះ។ យោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួបានអោយដឹងថាការវាយប្រហារនេះបង្កឱ្យមានការប្រយុទ្ធគ្នាដោយកាំភ្លើងដែលធ្វើឱ្យពួកសកម្មប្រយុទ្ឋ ២នាក់ស្លាប់។ ជនរងគ្រោះ១៤នាក់សុទ្ធតែមិនមែនជាជនជាតិឥណ្ឌា។ យោងតាមមន្ត្រីអាហ្វហ្គានីស្ថាននិងឥណ្ឌា មន្រ្តីការទូតឥណ្ឌានិងបុគ្គលិកស្ថានកុងស៊ុលទាំងអស់មានសុវត្ថិភាព។ យ៉ាងហោចណាស់មានពួកសកម្មប្រយុទ្ឋចំនួន ២នាក់បានបើកការបាញ់ប្រហារបន្ទាប់ពីមានសម្លេងផ្ទុះ។ សារព័ត៌មាន Khaama បានបន្ថែមថាកងកម្លាំងសន្តិសុខបានសម្លាប់ជនបំផ្ទុះគ្រាប់បែកអត្តឃាតមួយក្រុម។ គួរបញ្ជាក់ផងដែរថាការ​វាយប្រហារនេះចាប់ផ្តើមនៅពេលថ្ងៃត្រង់និងបញ្ចប់ពីរបីម៉ោងក្រោយមកមុនពេលកិច្ចចរចាសន្តិភាពក្នុងសប្តាហ៍នេះរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់។