លោក អាបេ បញ្ជាអោយធ្វើការស៊ើបការណ៍ និងវិភាគជាបន្ទាន់ទៅលើការបាញ់មីសីលរបស់កូរ៉េខាងជើង

0

ប្រភពព័ត៌មានពី​ NHK ចេញផ្សាយថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦

លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូអាបេ បញ្ជាឱ្យការិយាល័យរបស់រដ្ឋាភិបាលប្រមូលផ្ដុំ និងវិភាគព័ត៌មានចារកម្មនៃការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងបានបាញ់មីស៊ីល ២គ្រាប់ឆ្ពោះទៅកាន់សមុទ្ររបស់ជប៉ុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក អាបេ បានណែនាំស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធសហការណ៍ជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ្នកដទៃទៀតដើម្បីប្រមូលព័ត៌មាន និងវិភាគ។ លោកបានអំពាវនាវឱ្យមានការធានាសុវត្ថិភាពរបស់យន្តហោះ នាវា និងផ្សព្វផ្សាយព័ត៌មានរហ័ស និងត្រឹមត្រូវដល់សាធារណជន។ រដ្ឋាភិបាលបានកោះប្រជុំជាមួយប្រធានការិយាល័យនៅឯការិយាល័យគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ គេរាយការណ៍ថាមិនមានការខូចខាតទេរហូតមកដល់ពេលនេះ ទៅលើយន្ដហោះឬនាវានៅក្នុងតំបន់នោះ។ អ្នកចូលរួមក្នុងកិច្ចប្រជុំនេះបានបញ្ជាក់ថាប្រទេសជប៉ុននឹងធ្វើការតវ៉ាទៅលើទង្វើរបស់កូរ៉េខាងជើងដែលសកម្មភាពនេះជាការរំលោភយ៉ាងច្បាស់លាស់ទៅលើកិច្ចព្រមព្រៀងសន្តិភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

Japan 10-03-16