បំផ្ទុះគ្រាប់បែកលើរថយន្តក្រុងសំលាប់បុគ្គលិករដ្ឋាភិបាល១៥នាក់ក្នុងប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពីReuters ចេញផ្សាយថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៦

មន្ត្រីប៉ូលីសបាននិយាយថាគ្រាប់បែកមួយលើរថយន្តក្រុងដឹកបុគ្គលិករដ្ឋាភិបាលក្នុងទីក្រុងផេសសាវ៉ាប្រទេសប៉ាគីស្ថានសំលាប់មនុស្ស១៥នាក់ដែលក្រុមសកម្មប្រយុទ្ធមួយក្រុមបានអះអាងទទួលខុសត្រូវដោយនិយាយថាការបំផ្ទុះនេះគឺជាការសងសឹកសំរាប់ការកាត់ទោសប្រហារជីវិតប្រឆាំងនឹងក្រុមឥស្លាម។ ការវាយប្រហារនេះបានកើតឡើងនៅលើផ្លូវធ្វើដំណើរមួយបន្ទាប់រថយន្តក្រុងទទួលបុគ្គលិករដ្ឋាភិបាលពីស្រុកនៅជុំវិញទីក្រុង ហើយបានដឹកពួកគេទៅធ្វើការ។ មន្ត្រីប៉ូលីសជាន់ខ្ពស់ លោក មហាមេដ កាសីហ្វ និយាយថា មនុស្ស១៥នាក់ស្លាប់ ហើយមនុស្ស៣៥នាក់រងរបួស។ គួរបញ្ជាក់ថាកងកំលាំងសន្តិសុខប៉ាគីស្ថានបង្កើនការប្រយុទ្ធរបស់ខ្លូនប្រឆាំងនឹងក្រុមតាលីបង់ ប៉ាគីស្ថាន និងក្រុមសម្ព័ន្ធរបស់ពួកគេនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអាហ្គានីស្ថានបន្ទាប់ពីកាសំលាប់រង្គាលកុមារ ១៣៤នាក់នៅសាលាទាហានរបស់រដ្ឋក្នុងទីក្រុងផេសសាវ៉ាកាលពីខែធ្នូរ ឆ្នាំ២០១៤។

Afganistan 17-03-16