ប្រភពព័ត៌មានពី Ynetnews ចេញផ្សាយថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦
សាកសពរបស់ជនជាតិអ៊ីស្រាអែលបីនាក់ដែលស្លាប់ក្នុងការវាយប្រហារនៅទីក្រុងអ៊ីស្តង់ប៊ុលបានដឹកទៅប្រទេសអ៊ីស្រាអែលហើយ។ ជនជាតិអ៊ីស្រាអែល ៣នាក់ក្នុងចំនោមជនជាតិអ៊ីស្រាអែលបួននាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងផ្សារទំនើបមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ហើយត្រូវគេបញ្ជូនទៅព្រលានយន្តហោះនៅជិតទីក្រុងតែលអាវិវក្នុងប្រទេសអ៊ីស្រាអែល។ បន្ទាប់ពីមានការវាយប្រហារនេះ កើតឡើងនាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ព្រមានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោកថាក្រុមភេរវករកំពុងរីករាលដាល ហើយលោកបន្ថែមថាប្រទេសអ៊ីស្រាអែលព្យាយាមកំណត់ថាតើប្រទេសអ៊ីស្រាអែលត្រូវបានក្រុមនេះកំណត់គោលដៅវាយប្រហារដែរឬទេ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានការចង្អុលបង្ហាញពីករណីនេះទេ។