ប្រភពព័ត៌មានពី nytimes ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៦
ក្រុមឃ្លាំមើលប្រទេសស៊ីរីបានឱ្យដឹងថាកងទ័ពរដ្ឋាភិបាលស៊ីរីបានវាយប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមដើម្បីចូលទៅក្នុងទីក្រុងប៉ាលមីរ៉ាខណៈដែលក្រុមយោធាវាយប្រយុទ្ធប្រយុទ្ធគ្នាដើម្បីដណ្តើមយកទីក្រុងនេះពីក្រុមរដ្ឋអ៊ីស្លាមមកវិញ។ ទាហានស៊ីរី បានចេញផ្សាយវីដេអូមួយដើម្បីបង្ហាញពីកងទព័របស់ខ្លួនដែលគាំទ្រដោយយោធារុស្ស៊ីវាយប្រយុទ្ធដើម្បីចូលក្នុងទីក្រុងមួយនេះ ដែលត្រូវបានរឹបអូសដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមក្នុងខែឧសភាឆ្នាំ២០១៥។ ក្រុមរដ្ឋអ៊ីស្លាមបានបំផ្ទុះគ្រាប់បែក នៅប្រាសាទបុរាណ និងផ្នូរជាច្រើនតាំងក្នុងពេលវាយដណ្តើមទីក្រុងប៉ាលមីរ៉ា ដែលនេះជាអ្វីដែលទីភ្នាក់ងារវប្បធម៍អង្គការយូណេស្កូរបស់អង្គការសហប្រជាជាតិហៅថាជាឧក្រិដ្ឋកម្មសង្គ្រាម។ សូមបញ្ជាក់ថាការវាយដណ្តើមបានទីក្រុងប៉ាលមីរ៉ាមកវិញ ជាជោគជ័យសំខាន់របស់រដ្ឋាភិបាលស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីការធ្វើអន្តរាគមន៍យោធារបស់រុស្ស៊ីកាលពីខែកញ្ញា។