ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេហ្ស៊ីប MS១៨១ ធ្វើដំណើរពី Alexandria ទៅក្រុង Cairo ត្រូវបានប្លន់ដោយអ្នកដំណើរម្នាក់ដែលតាមរបាយការណ៍ឲ្យដឹងថាបុរសម្នាក់នេះមានខ្សែក្រវ៉ាត់សំរាប់ធ្វើអត្តឃាត និងបានបង្ខំឱ្យអ្នកបើកបរយន្តហោះចុះចតនៅព្រលានយន្តហោះ Larnaka, Cyprus។ យោងតាមរបាយការណ៍មានអ្នកដំណើរចំនួន ៨១នាក់ និងសមាជិកនាវិកនៅលើយន្តហោះផងដែរ។ ក្រសួងអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថាអ្នកបើកយន្តហោះ EgyptAir លោក Omar Al-Gammal ប្រាប់អាជ្ញាធរថាគាត់ទទួលការគំរាមកំហែងដោយអ្នកដំណើរដែលមានខ្សែក្រវ៉ាត់អត្តឃាតម្នាក់។ ទោះជាយ៉ាងណាព័ត៌មានដែលទាក់ទងនឹងគ្រឿងផ្ទុះនោះគឺមិនមែនជាការពិតទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីបនិយាយថាជនប្លន់យន្តហោះនេះជាពលរដ្ឋអេស៊ីប។ បុរសម្នាក់នេះត្រូវបានគេដាក់ឈ្មោះ Ibrahim Samaha និងអង្គុយកៅអី K៣៨។ យោងតាមស្ថានីយ៍ទូរទស្សន៍ប្រទេសក្រិក ជនប្លន់យន្តហោះនេះទាមទារឱ្យមានអ្នកបកប្រែម្នាក់ និងចង់បាននយោបាយសិទ្ធិជ្រកកោននៅក្នុង Cyprus។ យោងតាមសារព័ត៌មាន Reuters មានអ្នកដំណើរចំនួន ៨០ ទៅ ៨១ នាក់នៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ EgyptAir និយាយថា អ្នកដំណើរត្រូវដោះលែងទាំងអស់លើកលែងតែជនបរទេស ៤នាក់ និងសមាជិកនាវិកនៅលើយន្ដហោះ។