ទីក្រុងព្រុយសែលនៅបន្តប្រមាញ់រកជនសង្ស័យខណៈដែល ISIL ផ្ញើអត្ថបទដើម្បីជ្រើសរើសជនម៉ូស្លីមនៅក្នុងប្រទេសប៊ែលហ្សិក

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២៩ ខែ​ មីនា ឆ្នាំ ២០១៦

ទីក្រុងព្រុយសែលព្យាយាមដើម្បីឲ្យស្ថានភាពត្រឡប់ទៅធម្មតាវិញក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការ​បំផ្ទុះ​គ្រាប់​បែកអត្តឃាត​ចំពេលដែលក្តីបារម្ភថាជនសង្ស័យនៅមានចំនួនច្រើន ហើយរដ្ឋអ៊ីស្លាមកំពុងតែជ្រើសរើសជនម៉ូស្លីមវ័យក្មេង​ក្នុងប្រទេសបែលហ្ស៊ិកដោយធ្វើការផ្ញើរសារអត្ថបទមកកាន់ពួកគេ។ សារមួយសរសេរជាភាសាបារាំងដែលមានខ្លឹមសារថា “បងប្អូនអើយហេតុអ្វីបានជាមិនចូលរួមជាមួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងលោកខាងលិចដែលជាជម្រើសដ៏ល្អនៅក្នុងជីវិតរបស់អ្នក” បានបង្ហោះនៅលើ Twitter បានបញ្ជូនទៅកាន់ទូរស័ព្ទប្រជាជនវ័យក្មេង បន្ទាប់ពីការវាយ​ប្រហារ​​ភេរវកម្មនៅព្រលានយន្តហោះទីក្រុងព្រុយសែល និងស្ថានីយ៍ផ្លូវក្រោមដី។⁣ លោក Jamal Ikazban តំណាងរាស្ត្រនៅក្នុងតំបន់មកពីសង្កាត់ Molenbeek ប្រាប់ប៉ូលីសពីសារដែលពួក ISIL បានផ្ញើរ​ទៅកាន់​យុវជនវ័យក្មេងកាលពីថ្ងៃចន្ទនេះ ហើយដែលបានបង្ហោះទៅក្នុងបណ្តាញសង្គម Twitter។ នៅក្នុងឧទាហរណ៍មួយទៀតនៃការជ្រើសរើសជនម៉ូស្លីមវ័យក្មេងនៅក្នុងសង្កាត់ដែលសំបូរជនអន្តោប្រវេសន៍ ដូចជាតំបន់ Molenbeek ជាដើម។ វិទ្យុបារាំងបានធ្វើបទសម្ភាសជាមួយក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ដែលគាត់និយាយថារូបគាត់ត្រូវគេបញ្ឆោតឲ្យចូលរួមជាមួយ​រដ្ឋអ៊ីស្លាមដោយបុរសម្នាក់ដែលជួបគាត់នៅក្នុងវិហារអ៊ីស្លាមទីក្រុងព្រុយសែល។ ក្មេងប្រុសម្នាក់នេះបានប្រាប់វិទ្យុ Europe ១ ថា “ពួគ ISIL បានបង្ហាញវីដេអូឲ្យគាត់មើលជាមួយមនុស្សដែលនិយាយ​ថាពួកគេបាន​ស្លាប់​ជាទុក្ករបុគ្គល តែជាការពិតដែលពួកគេស្លាប់ដោយស្នាមញញឹម”។ គាត់បានប្រាប់ខ្ញុំថាប្រសិនបើអ្នកស្លាប់​អ្នកនឹង​បាន​ទៅ​ដល់ឋានសួគ៌។

Brussel 30-03-16