ឯកសារប៉ាណាម៉ា (Panama)៖ បែកធ្លាយឯកសារពន្ធរបស់មេដឹកនាំពិភពលោក តារាល្បីៗ រួមទាំងក្រុមគ្រួសាររបស់លោក Xi Jinping លោក Najib Razak និងលោក Jackie Chan

0

ប្រភពព័ត៌មានពី​ Straitstimes ចេញផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦

ទីក្រុងប៉ារីស (AFP) ៖ ការបែកធ្លាយឯកសារពន្ធយ៉ាងច្រើនចំនួន ១១.៥លាន កាលពីថ្ងៃអាទិត្យ ទី០៣ មេសា ឆ្នាំ២០១៦ លាតត្រដាងការសម្ងាត់របស់មេដឹកនាំជាច្រើនក្នុងពិភពលោក តារាល្បីៗ ព្រមទាំងមិត្តភក្តិ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។ ជនដែលមានជាប់ពាក់ព័ន្ធនៅក្នុងឯកសារបែកធ្លាយនេះរួមមានក្រុមគ្រួសាររបស់លោកប្រធានាធិបតីប្រទេសចិន ស៊ីជីនពីង (Xi Jinping) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) កីឡាករបាល់ទាត់ដ៏ល្បីរបស់ក្លិប​ Barcelona Lionel Messi ក៏ដូចជាតារាសម្ដែងលោក Jackie Chan និងជំនួយការជិតស្និទ្ធរបស់លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀរពូទីន (Vladimir Putin)។ ការស៊ើបអង្កេតលើឯកសារដោយប្រព័ន្ធផ្សព្វផ្សាយជាង ១០០ក្រុមដែលអាចរៀបរាប់បានថាជាការស៊ើបអង្កេតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តមួយដែលបង្ហាញពីការជួញដូរដោយសម្ងាត់នៃទ្រព្យសម្បត្តិរបស់ជននយោបាយប្រមាណជា ១៤០នាក់ រួមទាំងអតីតឬបច្ចុប្បន្នថ្នាក់ដឹកនាំរបស់រដ្ឋចំនួន ១២នាក់ផងដែរ។ ឯកសារកំណត់ត្រាទាំងនេះទទួលបានពីប្រភពអនាមិកមួយដោយ German Daily Sueddeutsche Zeitung និងចែកចាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកដោយសមាគមអ្នកកាសែតស៊ើបអង្កេតអន្ដរជាតិ (ICIJ)។ ICIJ និយាយថាការស៊ើបអង្កេតលើឯកសារចំនួន ១១.៥លានឯកសារអំពីអង្គភាពនានាប្រមាណជា ២១៤,០០០។ ឯកសារដែលបែកធ្លាយបានមកពី Mossack Fonseca ជាក្រុមហ៊ុនច្បាប់ប៉ាណាម៉ា (Panama) ដែលមានការិយាល័យនៅបណ្តាប្រទេសជាង ៣៥។ ទោះបីជាភាគច្រើនបំផុតនៃការចោទប្រកាន់នេះធ្វើឡើងស្របច្បាប់ដោយ ICIJ ពួកគេទំនងជាមានផលប៉ះពាល់ធ្ងន់ធ្ងរខាងផ្នែកនយោបាយទាក់ទងនឹងជនដែលមានឈ្មោះ។ ជនខាងក្រោមនេះស្ថិតនៅក្នុងចំណោមពាក្យបណ្តឹងសំខាន់ៗនៃការស៊ើបអង្កេតរបស់ ICIJ:

– ICIJ និយាយថាឯកសារបានកំណត់ក្រុមហ៊ុនជួញដូរដែលមានពាក់ពន្ឋ័ទៅនឹងក្រុមគ្រួសាររបស់លោកប្រធានាធិបតីប្រទេសចិន ស៊ីជីនពីង (​​ Xi Jinping )​ ដែលដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសគាត់។

– ពួកគេបានចោទប្រកាន់កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី Najib Razak ដោយសន្មត់ថាភាពជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនជួញដូរទាំង២ គឺបានមកពីអំណាចរបស់ ឪពុក។

– កីឡាករបាល់ទាត់ប្រទេសអាហ្សង់ទីន Lionel Messi និងឪពុករបស់គាត់ជាម្ចាស់ក្រុមហ៊ុនប៉ាណាម៉ា (Panama), សហគ្រាសមេហ្គាស្តារ (Mega Star Enterprises Inc) ជាក្រុមហ៊ុនមួយដែលពីមុនមិនស្ថិតក្នុងការស៊ើបអង្កេតរបស់ប្រទេសអេស្ប៉ាញអំពីបញ្ហាពន្ធឪពុកនិងកូន។

– ឯកសារក៏បានកំណត់អត្តសញ្ញាណជនលាងលុយខ្មៅដែលអះអាងថាគាត់បានរៀបចំទឹកប្រាក់ខុសច្បាប់ចំនួន ៥០,០០០ដុល្លា សហរដ្ឋអាមេរិកប្រើក្នុងការចូលរួមចំណែកយុទ្ធនាការ Watergate burglars​ មហាសេដ្ឋីចំនួន ២៩នាក់ពីបញ្ជីទស្សនាវដ្តី Forbes និងតារាសម្ដែង លោក Jackie Chan។

– ឪពុកចុងរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ក៏ត្រូវបានចោទប្រកាន់ថាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនិងអភិវឌ្ឍក្រុមហ៊ុនវិនិយោគដើម្បីគ្រប់គ្រងការគេចពន្ធ។

– សហការីផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ី Putin ដែលមិនមែនជាខ្លួនគាត់មានឈ្មោះនៅក្នុងឯកសារ “ដែលលួចលាក់ដោយសម្ងាត់លើទឹកប្រាក់ ២ពាន់លានដុល្លាសហរដ្ឋអាមេរិកតាមរយៈធនាគារ និងក្រុមហ៊ុនមិនច្បាស់ការ”។

– ប្រទេស Icaland ឯកសារបានបង្ហាញថានាយករដ្ឋមន្រ្តីលោក Sigmundur David Gunnlaugsson និងប្រពន្ធរបស់គាត់គ្រប់គ្រងលើក្រុមហ៊ុនដែលមានសាច់ប្រាក់រាប់លានដុល្លារក្នុងមូលប្បទានប័ត្របំណុលធនាគារ Icalandic អំឡុងពេលមានវិបត្តិហិរញ្ញវត្ថុក្នុងប្រទេសនេះ។

– ក្រុមហ៊ុនច្បាប់ដែលជាសមាជិកនៃគណៈកម្មាធិការសីលធម៍របស់ FIFA កីឡាករ Juan Pedro Damiani មានទំនាក់ទំនងពាណិជ្ជកម្មជាមួយបុរស ៣នាក់ដែលចោទប្រកាន់ក្នុងរឿងអាស្រូវរបស់ FIFA៖ អតីតអនុប្រធាន FIFA លោក Eugenio Figueredo ក៏ដូចជាលោក Hugo Jinkis និងកូនប្រុសរបស់គាត់លោក Mariano ដែលត្រូវចោទប្រកាន់ថាចាយប្រាក់សំណូកដើម្បីឈ្នះសិទ្ធិចាក់ផ្សាយបាល់ទាត់នៅអាមេរិកឡាទីន។

សេវាសារគមនាគមន៍ Platini បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់សារព័ត៌មាន AFP ថាគណនីនិងទ្រព្យសម្បត្តិទាំងអស់របស់គាត់ត្រូវទទួលស្គាល់ដោយអាជ្ញាធរពន្ធក្នុងប្រទេសស្វ៊ីស ដែលជាកន្លែងពន្ធប្រចាំរបស់គាត់តាំងពីឆ្នាំ២០០៧។ យ៉ាងហោចណាស់មានមនុស្ស ៣៣នាក់ និងក្រុមហ៊ុនជាច្រើននៅក្នុងឯកសារត្រូវចុះក្នុងបញ្ជីខ្មៅដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការធ្វើខុសដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ព្រមទាំង Lebanon’s Hezbollah ផងដែរ។ ទិន្នន័យបែកធ្លាយតាំងពីឆ្នាំ១៩៧៥ រហូតដល់ចុងឆ្នាំមុននេះបានផ្តល់នូវអ្វីដែល ICIJ រៀបរាប់ថាជាអ្វីមិនដែលឃើញពីមុននៅក្នុងពិភពលោក។ សេចក្តីថ្លែងការណ៍នោះបាននិយាយថាឈ្មោះបែកធ្លាយក៏រួមមានទាំងប្រធានាធិបតីប្រទេសអ៊ុយក្រែន ស្ដេចប្រទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្រ្តីប្រទេសប៉ាគីស្ថាន។ លោក Gabriel Zucman សេដ្ឋវិទូបាននិយាយថាការរកឃើញទាំងនេះបង្ហាញពីរបៀបនៃការប្រព្រឹត្ដបទល្មើសដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងលោក។ ឯកសារដែលបែកធ្លាយនេះត្រូវបានពិនិត្យដោយក្រុមអ្នករាយការណ៍ជាង ៣៧០នាក់មកពីជាង ៧០ប្រទេស នេះបើយោងតាម ICIJ។ សារព័ត៌មាន BBC ដកស្រង់សំដី Mossack Fonseca ថាប្រតិបត្តិការនេះបានដំណើរការហួសពីការជេរប្រមាថក្នុងរយៈពេល ៤០ឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយថាតើប្រភពដើមនៃឯកសារដែលបែកធ្លាយនេះចេញមកពីអ្នកណា។ រដ្ឋាភិបាលប៉ាណាម៉ាបានប្តេជ្ញាកាលពីថ្ងៃអាទិត្យថានឹងសហការយ៉ាងជិតស្និតទៅលើការស៊ើបអង្កេតផ្លូវច្បាប់ណាមួយដែលអាចនឹងត្រូវដំណើរការទាក់ទងនឹងទិន្នន័យនៃ “ឯកសារប៉ាណាម៉ា” នេះ។

Panama 05-04-16