អត្ថបទ RT ចុះផ្សាយថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៦ បានឲ្យដឹងថា ក្នុងក្រុង Beijing មានការហាមឃាត់ការនាំចូលមាស ធ្យូងថ្ម ដែក និងរ៉ែកំរ៉ដែលនាំចូលពី Pyongyang ដែលនេះជាការដាក់ទណ្ឌកម្មរបស់ UN លើប្រទេសកូរ៉េខាងជើង។ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២ ក៏បានបញ្ឃប់ការលក់ប្រេងយន្តហោះ និងផលិតផលប្រេងឥន្ធៈផ្សេងៗ ដែលត្រូវបានយកទៅប្រើប្រាស់សម្រាបើផលិតចំហេះរ៉ូកែ្កតទៅប្រទេសជិតខាងផងដែរ ។
ក្នុងខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានមូលមតិជាឯកច្ឆ័ន្ទក្នុងការដាក់ទោសប្រឆាំងកូរ៉េខាងជើង ក្រោយពីនៅ Pyongyang មានការសាកល្បងអាវុធនុយក្លេអ៊ែលើកទី ៤ និងបង្ហាញគ្រាប់ រ៉ូកែ្កតដែលអាចបាញ់នៅក្នុងរយៈចម្ងាយឆ្ងាយ។
ការចូលរួមពីប្រទេសចិន ជាចំណែកសំខាន់ក្នុងការដាក់ទោសនេះ ដោយសារប្រទេសចិនបាននាំចូលផលិតផលដោយដែលនាំចេញពីកូរ៉េខាងត្បូងប្រមាណជា ២ ភាគ ៣ ដោយក្នុងនោះភាគច្រើនមានដូចជាធ្យូងថ្ម ដែក មាស ទីតាញ៉ូម វ៉ាណាទីញ៉ូម និងរ៉ែកម្រផ្សេងៗទៀត។
យោងតាមរបបរបាយការណ៍បង្ហាញពីទិន្ន័យបានពី CIA បង្ហាញថា ក្នុងឆ្នាំ 2013 Pyongyang បាននាំទំនិញចេញមានតម្លៃសរុបប្រមាណ 4.4 រយលានដុល្លារ ដែល ៦៥ ភាគរយជាការនាំចេញទៅប្រទេសចិន។ ឆ្នាំមុន កូរ៉េខាងជើងបានលក់ធ្យូងថ្មប្រមាណ ២០ លានតោនទៅឲ្យប្រទេសចិន ហើយនៅពេលខាងមុខម៉ុងហ្គោលី និងរ៉ូស្ស៊ីនឹងក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតទី ៣ សម្រាប់ប្រទេសចិន បន្ទាប់ពី អូស្ត្រាលី និងឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងក៏ដោយ ប្រទេសចិនមិនបានហាមឃាត់ធ្យូងថ្មពីប្រទេសទីបីដែលដឹកតាមផែ Rason របស់កូរ៉េខាងជើងទេ ។
ទីក្រុង Beijing ក៏អនុញ្ញាតឲ្យមានការនាំចេញយន្ត និងចំហេះរ៉ូកែ្កតទៅកាន់ Pyongyang ដែលជាតម្រូវការមូលដ្ឋានរបស់មនុស្ស និងយន្តហោះស៊ីវិលដឹកអ្នកដំណើរប៉ុណ្ណោះ។
សប្តាហ៍មុន បន្ទាប់ពីមានកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរជាសកល នៅក្នុងទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិចលោក បារ៉ាក់អ៉ូបាម៉ា និងប្រធានាធិបតីនៃប្រទេសចិន លោក Xi Jinping បានព្រមព្រៀងបង្កើនកិច្ចខំប្រឹងប្រែងក្នុងការកាត់បន្ថយផលិតនុយក្លេអ៊ែររបស់ Korean Peninsula។
ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង ត្រូវបានធ្វើឡើងចាប់តាំងពី ឆ្នាំ 2006 ដោយសារតែមានការធ្វើសាកល្បងនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង និងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ហើយការរឹតបណ្តឹងចុងក្រោយនេះ ត្រូវបានគេចាត់ទុកថាជារឿងធ្ងន់ធ្ងរបំផុត ។