ឥណ្ឌូនេស៊ី​​នឹង​បន្ត​​កាត់ទោស​ប្រហារជីវិត​​អ្នកជួញដូរ​​គ្រឿងញៀន​​និង​​អ្នក​រំលោភ​​បំពាន​​លើ​កុមារ​​

0

ចៅក្រម​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​០៧​មេសា​បាន​អះអាង​ថា ខ្លួន​នឹង​ធ្វើ​ប្រតិបត្តិ​ការកាត់ទោស​អ្នកជួញដូរ​គ្រឿងញៀន​បន្ត​ទៀត​នៅ​ឆ្នាំ​នេះ​។ បើ​តាម​អគ្គមេធាវី​ឥណ្ឌូនេស៊ី​លោក​Prasetyo​បាន​និយាយថា មនុស្ស​ជួញដូរ​គ្រឿងញៀន​ជាច្រើន​នាក់​ក្នុងនោះ​មាន​ជន​បរទេស​មួយ​ភាគបី នឹង​ត្រូវ​កាត់ទោស​ប្រហារជីវិត នៅ​ឆ្នាំ​២០១៦​នេះ​។ លោក​Prasetyo​ថា​“ យើង​កំពុងតែ​ផ្ដោត​សំខាន់​ទៅលើ​អ្នកទោស​គ្រឿងញៀន ហើយ​យើង​នឹង​មិន​បញ្ឈប់​ការ​​កាត់ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន​ឡើយ ព្រោះនេះ​ជា​ច្បាប់​ក្នុង​ប្រទេស​”​។ បន្ថែម​លើ​នេះ “​យើង​នឹង​បង្កើន​ការចាត់​វិធាន​ការ​​ប្រឆាំង​អ្នកជួញដូរ​គ្រឿងញៀន​”​។ យ៉ាងណាក៏ដោយ លោក​អគ្គមេធាវី​ឥណ្ឌូនេស៊ី​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ អ្នកទោស​ត្រូវ​ប្រហារជីវិត​នៅ​ឆ្នាំ​២០១៦​នេះ​។

​ប៉ុន្តែ​លោក​អគ្គមេធាវី​ឥណ្ឌូនេស៊ី​បាន​អះអាងថា មនុស្ស​ជាង​១៣០​នាក់​ត្រូវ​កាត់ទោស​ប្រហារជីវិត ភាគច្រើន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​។ ក្រៅពីនេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី​នឹង​បង្ក្រាប​ការ​កេងប្រវ័ញ្ច​លើ​កុមារ ការប្រើ​អំពើហិង្សា​លើ​កុមារ និង​ការរំលោភ​ផ្លូវភេទ​លើ​កុមារ​។ បើ​តាម​អង្គការ​UNICEF​បាន​អះអាង​ថា កុមារ​ឥណ្ឌូនេស៊ី​រាប់​ម៉ឺន​នាក់ ត្រូវបាន​គេ​យក​ជួញដូរ​ជា​រៀងរាល់ថ្ងៃ ហើយ​កុមារ​ទាំងនោះ ភាគច្រើន​បង្ខំ​ធ្វើ​ពេស្យាចារ​។​
​អ្នកនាំពាក្យ​ប៉ូលីស​ក្រុង​ហ្សា​តាកា លោក​Mohammad Iqbal​បាន​អះអាង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​លើ​កុមារ ប៉ូលីស​ឬ​អាជ្ញាធរ​ក្នុង​ប្រទេស​ត្រូវ​តែ​ធ្វើ​ការកែលម្អ​ឡើងវិញ ដើម្បី​ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានបញ្ជាក់​ថា ខ្លួន​បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ល្បាត​នៅតាម​ទីក្រុង​ហ្សា​កាតា ដើម្បី​ប្រឆាំង​ការរំលោភបំពាន​លើ​កុមារ​។​
​គួរបញ្ជាក់​ថា កាលពី​ឆ្នាំមុន ឥណ្ឌូនេស៊ី​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៤​នាក់ ក្នុងនោះ​ជនជាតិ​អូស្ត្រាលី ជនជាតិ​ប្រេ​ស៊ីល ជនជាតិ​ហូរ​ឡង់ ជនជាតិ​នី​ហ្សេ​រី​យ៉ា​។ ការប្រហារជីវិត​កាលណោះ ត្រូវ​បាន​រដ្ឋាភិបាល​ប​រទេស អង្គការ​អន្តរជាតិ រួម​ទាំង​សកម្មជន​មួយចំនួន​បាន​ទទូច​សុំ​អង្វរ​ឱ្យ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី និង​ចៅ​ក្រុម​ត្រូវតែ​កាត់បន្ថយ​ទោស ដោយ​មិន​ប្រើ​ច្បាប់​ប្រហារជីវិត​។ ទោះបីជា មានការ​អង្វរ​ពី​ប្រទេស​ជិតខាង​និង​អង្គការ​អន្តរជាតិ ឥណ្ឌូនេស៊ី​មិន​ស្ដាប់​ហេតុផល​ឡើយ ហើយ​បាន​អះអាងថា នេះ​ជា​ច្បាប់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មិន​អាច​រំលោភ​បំពាន​ជាដាច់ខាត​៕

ឥណ្ឌូនេស៊ីនឹងបន្តកាត់ទោសប្រហារជី