ប្រភពព័ត៌មាន RT បានចុះផ្សាយថ្ងៃទី ០៨ ខែ មេសា ២០១៦
ទីភ្នាក់ងារសន្តិសុខសហព័ន្ធរូស្ស៊ី (FSB) បានចាប់ឃុំខ្លួនយុទ្ធជនសមាជិកក្រុមឧទាមអ៊ីស្លាមដែលត្រូវបានក្រុមភេរវករជ្រើសរើសសម្រាប់ធ្វើការវាយប្រហារឲ្យក្រុមរដ្ឋអ៊ីស្លាម និងរៀបគម្រោងវាយប្រហារក្នុងក្រុង Volgograd Region ខាងត្បូង។ ជនដៃដល់ចំនួន ០៥នាក់ត្រូវបានឃុំខ្លួនដោយ FSB ដោយមានជំនួយសហការពីប៉ូលីសក្នុងតំបន់ក្នុងក្រុង Pallasovsk និងក្រុង Volgograd នេះយោងតាមសម្តីរបស់ក្រុមភ្នាក់ងារសន្តិសុខ។ អ្នកជាប់ឃុំជាសមាជិកនៃក្រុម ‘Pallasovsky Jamaat’ ដែលមានជាប់ទាក់ទងនឹងការជ្រើសរើសអ្នកស្រុកតាមតំបន់ឲ្យចូលរួមក្នុងចលនាក្រុមរដ្ឋអ៊ីស្លាម (IS និងអតីត ISIS) FSB បានបន្ថែម។ យោងតាមភ្នាក់ងារមានសមត្ថកិច្ច មនុស្សម្នាក់ក្នុងចំណោមក្រុមភេរវករ “បានរៀបចំគម្រោងភេរវកម្មក្នុងក្រុង Volgograd”។ “នៅខណៈនោះសារធាតុផ្ទុះក៏ដូចជាសារធាតុគីមីផ្សេងៗទៀត និងឧបករណ៍រៀបសម្រាប់ការផ្ទុះបានរកឃើញក្នុងលំនៅដ្ឋានភេរវករ” នេះយោងតាមការបញ្ជាក់ពី FSB។ ករណីបទល្មើសព្រហ្មទណ្ឌ “លើអង្គភាពកងកម្លាំងអាវុធខុសច្បាប់ ឬសមាជិកចូលរួមជាក្រុមមួយ” បានចាប់ផ្តើមធ្វើការដើម្បីប្រឆាំងសមាជិកក្រុម Pallasovsky Jamaat ដែលត្រូវបានគេចាប់ឃុំខ្លួន។ ក្រុង Volgograd ជាអតីក្រុង Stalingrad ដែលជាទីក្រុងមួយមានប្រជាពលរដ្ឋប្រមាណ ១លាននាក់រស់នៅអាស្រ័យទន្លេ Volga River ដោយវាស្ថិតនៅមិនឆ្ងាយពី Caucasus ខាងជើងនៃប្រទេសរូស្សុីដែលជាកន្លែងសម្បូរដោយការវាយប្រហារអត្តឃាតសម្លាប់ខ្លួនក្នុងអំឡុងបីឆ្នាំចុងក្រោយនេះ។ កាលពីខែតុលា ឆ្នាំ២០១៣ ភេរវករបានបោកគ្រាប់បែកសម្លាប់ខ្លួនលើរថយន្តដែលសម្លាប់មនុស្ស ០៦នាក់ និងបណ្តាលឲ្យមនុស្ស ៣០នាក់ផ្សេងទៀតរងរបួសធ្ងន់។ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំដដែល មនុស្ស ១៨នាក់ស្លាប់ និងមនុស្ស ៤៤នាក់ផ្សេងទៀតរងរបួសធ្ងន់នៅឯស្ថានីយរថភ្លើង Volgograd ក្នុងករណីបោកគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន។ នៅថ្ងៃបន្ទាប់ក៏មានការបំផ្ទុះលើរថយន្តក្រុងអគ្គិសនីដែលសម្លាប់អ្នកដំណើរអស់ ១៥នាក់ និងបណ្តាលឲ្យអ្នកដំណើរ ៣០នាក់ផ្សេងទៀតរងរបួសធ្ងន់។