មនុស្សជាង​១០០នាក់ស្លាប់ និង​៣៨០នាក់រងរបួសក្នុងអគ្គិភ័យដ៏ធំមួយនៅវិហារភាគខាងត្បូងប្រទេសឥណ្ឌា

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១០​ខែមេសា ឆ្នាំ ២០១៦

មនុស្សជាង ១០០នាក់ រួមទាំងប៉ូលីសស្លាប់ និងមនុស្ស ៣៨០នាក់រងរបួសក្នុងអគ្គិភ័យដ៏ធំមួយដែលបង្ករឡើងដោយកាំជ្រួចនៃពិធីបុណ្យនៅវិហារដ៏ល្បីល្បាញ ពុទ្ធិហ្គាល់ ដេវី ក្នុងទីក្រុង ប៉ារ៉ាវ័រ កូឡាម នៃភាគខាងត្បូងរដ្ឋ កឺរ៉ាឡា ប្រទេសឥណ្ឌា។ អគ្គិភ័យនេះបានផ្ទុះឡើង នៅវេលាម៉ោង ៣ទៀបភ្លឺ នៅពេលដែលមនុស្សជាច្រើនកំពុងប្រារព្ធពិធីដែលមានបាញ់កាំជ្រួច និងផាវ ដែលបានលេបត្របាក់ផ្នែកមួយ​នៃបរិវេណវិហារដែលពេញទៅដោយហ្វូងមនុស្ស។ ក្រោយមកអគ្គិភ័យ​ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយក្រុមពន្លត់អគ្គិភ័យ ចំណែកអ្នករបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ វីដេអូសារព័ត៌មានបង្ហាញពីសំលេងផ្ទុះជាច្រើនដូចជាផាវដែលប្រើនៅក្នុងការតាំងបង្ហាញ​ក្នុងពិធីបុណ្យ ដែលជាសកម្មភាពប្រពៃណីរបស់ព្រះវិហារ​ដែលគេស្គាល់​ថាសម្រាប់រចនាបទស្ថាបត្យកម្ម​របស់ខ្លួនតែមួយគត់ និងពិសេសសម្រាប់អ្នកដែលថ្វាយបង្គំស្ត្រី។ ប៉ូលីសសង្ស័យថាការផ្ទុះនេះបានកើតឡើងនៅឃ្លាំងមួយដែលពោរពេញ​ទៅដោយ​ផាវ និងសម្ភារគ្រឿងផ្ទុះ។ ក្រុមមន្រ្តីរដ្ឋនិយាយ​ថាការស៊ើបអង្កេតបានបើកដំណើរការ​ចូលទៅក្នុង​ឧបទ្ទវហេតុបណ្តាលអោយមានអ្នកស្លាប់ និងរបួសដែលត្រូវ​បានគេនិយាយថាជាហេតុការណ៍មិនធ្លាប់​មានពីមុនមកនៅក្នុងរដ្ឋ​ដែលមានការអភិវឌ្ឍ និងមានទ្រព្យសម្បត្តិច្រើន​បំផុត ​នៅក្នុងប្រទេសឥណ្ឌា​សំរាប់ភាពល្បីល្បាញសម្រាប់ការទាក់ទាញភ្ញៀវ​ទេសចររបស់ខ្លួន។

India 11-04-16