កងទ័ពអាកាសស៊ីរីបានកំទេចស្នាក់ការ ISIS ក្នុងខេត្ត Deir Ezzor

0

ប្រភពព័ត៌មានពី​ ABNA ចេញផ្សាយថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦

ភ្នាក់ងារសារពត៌មាន AhlulBayt (ABNA)៖ កងទ័ពជើងអាកាសអារ៉ាប់ ស៊ីរី (SAAF) បានធ្វើការវាយប្រហារលើអាកាសដ៏មានអនុភាពទៅលើទីតាំងរដ្ឋបាលរបស់ Deir Ezzor កាលពីថ្ងៃអង្គារ៍ ដែលកំណត់គោលដៅលើកន្លែងលាក់ខ្លួនរបស់ ISIS និងកន្លែងតំឡើងយោធានៅក្នុងរដ្ឋធានីខេត្ត។ យោងទៅតាមរបាយការណ៍យោធាមួយពីអាកាសយានដ្ឋានយោធា Deir Ezzor​ បានអោយដឹងថាកងទ័ពអាកាសស៊ីរីបានកំទេចទីស្នាក់ការក្រុម​ ISIS ក្នុងស្រុក AL-Rashidiyah ក្នុងដំណើរការនេះកំពុងសម្លាប់យុទ្ធជនសត្រូវជាច្រើននាក់។ លើសពីនេះទៅទៀត ការវាយប្រហារលើ Al-Rashidiyah កងទ័ពអាកាសស៊ីរីក៏បានវាយប្រហារទីតាំង ISIS ដែលនៅស្រុក Sheikh Yassine កោះ Sakr Island និង ស្រុក Al-Husseiniyah ផងដែរ។

ISIS 13-04-16