ការវាយប្រហារគ្រាប់បែកសំលាប់ប៉ូលីសម្នាក់ក្នុងប្រទេសបារ៉ែន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦

ក្រសួងមហាផ្ទៃបាននិយាយថាក្រុមអ្នកវាយប្រហារបានបោះគ្រាប់បែកទៅកាន់កន្លែងប៉ូលីសល្បាតមួយនៅភាគខាងជើងនៃរដ្ឋធានី ប្រទសបារ៉ែនសំលាប់ប៉ូលីសម្នាក់ និងពីរនាក់ទៀតរងរបួស។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងសង្កាត់កាបាបាដក្រៅទីក្រុងម៉ាណាម៉ាខណៈដែលក្រសួងនិយាយថានៅលើគណនី Twitter របស់ខ្លួនដោយហៅអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណមួយថាជាក្រុមភេរវកម្ម។ គួរបញ្ជាក់ថាប្រទេសបារ៉ែន ដែលម្ចាស់ផ្ទះកងនាវាទីប្រាំសហរដ្ឋអាមេរិករាយការណ៍ពីការកើនឡើងនៃការវាយប្រហារដោយការប្រើគ្រឿងផ្ទុះ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយបានចោទប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងគំរោងការឧបត្ថម្ភ ក្រុមសកម្មប្រយុទ្ធហេសបូឡា លីបង់និកាយស៊ីអ៊ីត។ រដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះជួបប្រទះភាពចលាចលចាប់តាំងពីការតវ៉ានៅក្នុងឆ្នាំ២០១១ ដែលដឹកនាំធំដោយជនមូស្លីមស៊ីអ៊ីតភាគច្រើនដើម្បីទាមទារសិទ្ធិ និងការធ្វើកំណែទម្រង់បន្ថែមទៀត និងតួនាទីកាន់តែធំក្នុងរដ្ឋាភិបាលដែលដឹកនាំដោយនិកាយស៊ុននី។ ដោយឡែកកងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ាដោយកម្លាំង និងបានបើកការបង្ក្រាបលើអ្នកប្រឆាំងដោយចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងចំពោះការញុះញង់ និងដកហូតភាពជាពលរដ្ឋរបស់មនុស្សជាង ៣០០នាក់។

Petrol Bomb 18-04-16