មនុស្ស ២នាក់ត្រូវចាប់ខ្លួននៅក្នុងប្រទេសអេស្បាញព្រោះជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៦

ក្រសួងមហាផ្ទៃអេស្បាញបានអោយដឹងថាបុរសជនជាតិម៉ារ៉ុកម្នាក់ និងស្រ្តីជនជាតិអេស្បាញដែលមានជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម ត្រូវចាប់ខ្លូននៅភាគខាងត្បូងប្រទេសអេស្បាញនៅកំពង់ផែនៃទីក្រុងអាល់ហ្គេស៊ីរ៉ាស់ ខណៈដែលពួកគេព្យាយាមចាកចេញទៅប្រទេសម៉ារ៉ុក ជាមួយកូនប្រុសរបស់ពួកគេ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានអោយដឹងថាប្តីប្រពន្ធ ២នាក់នេះជាផ្នែកនៃក្រុមមួយដែលបានគាំទ្រ និងជ្រើសរើសអ្នកប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាមរួមទាំងបុគ្គលជាច្រើនដែលបានវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសស៊ីរី។ ប្រភពព័ត៌មានដដែលបានអោយដឹងថាកាលពីពេលថ្មីៗនេះបងប្រុសរបស់បុរសជនសង្ស័យនេះស្លាប់ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត ដូច្នេះហើយទើបប្តីប្រពន្ធពីរនាក់នេះព្យាយាមធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុកយ៉ាងប្រញាប់ប្រញាល់។ អាជ្ញាធរកំពុង ស្រាវជ្រាវរកផ្ទះរបស់ជនសង្ស័យនៅក្នុងទីក្រុងហ្គា្រណាដា ហើយការស៊ើបអង្កេតបានចាប់ផ្តើម។ គួរបញ្ជាក់ថាមកទល់ពេលនេះ ប្រទេសអេស្បាញចាប់ខ្លូនមនុស្ស ១៨នាក់នៅក្នុងឆ្នាំនេះលើការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធទៅនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

Islam 18-04-16