គ្រាប់ម៉ីស៊ីលរបស់ក្រុម ISIS បាញ់ផ្លោងកំទេចរថក្រោះទួរគីនៅជិតតំបន់ Mosul

0

ប្រភពសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៩ ខែមេសា ២០១៦

វីដេអូរឃ្លីបមួយដែលបានបង្ហាញជាក់ស្តែងពីការវាយប្រហារលើរថក្រោះរបស់ទួរគីដោយម៉ីស៊ីនៅជិតតំបន់ Mosul នៃប្រទេសអ៊ីរ៉ាក់ត្រូវគេ Upload បង្ហោះលើអនឡាញដោយក្រុមឧទ្ទាមអ៊ីស្លាម (ក្រុម IS និងអតីតក្រុម ISIS/ISIL)។ វីដេអូរដែលបង្ហោះលើអនឡាញនេះធ្វើឡើងដោយក្រុមគាំទ្រ IS ដែលគេស្គាល់ថា Amaq ដោយពួកគេបានអះអាងថាវីដេអូរនេះមានទីតាំងនៅក្បែរតំបន់ Mount Bashiqah ក្រៅ Mosul នៃប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងប្រយុទ្ធស៊ីសាច់ហុតឈាមរបស់កងកម្លាំងទួរគីជាមួយពួកសកម្មប្រយុទ្ធភេរវករ IS កាលពីដើមឆ្នាំនេះ។ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ ជាកាលបរិច្ឆេទដែលគេផុសវីដេអូរខ្លីបនេះផង។ តាមរយៈឃ្លីបនេះបានបង្ហាញពីគ្រាប់ម៉ីស៊ីលបាញ់ឆ្មក់ និងគ្រប់គ្រងដោយប្រព័ន្ធបញ្ជាកំណត់ត្រឹមត្រូវ។ គ្រាប់នោះត្រូវគេបាញ់ចេញពីឧបករណ៍បាញ់ និងបានបោះពួយយ៉ាងលឿនខ្មាញ់សំដៅទៅរថក្រោះ (រថក្រោះទួរគី) ដែលកំពុងតាំងលើកំពូលកូនភ្នំមួយ។ ក្រោយមកទៀតគ្រាប់នោះផ្លោងចំរថក្រោះតែម្តងដោយអំណាចបំផ្ទុះខ្លាំង និងគោលដៅនៅកន្លែងភ្លឺ។ បំណែកនៃគ្រឿងសឹកបានផ្ទុះឡើងសំដៅមេឃយ៉ាងខ្ពស់ជាមួយពពកផ្សែងខ្មៅងងឹតចេញមកពីខាងក្នុងអមដោយសម្លេងស្រែកប្រកាសជោគជ័យរបស់ក្រុមជីហាដក្នុងវីដេអូរឃ្លីបនោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយមុនបានចុះផ្សាយ ប្រទេសទួរគីបានដាក់ពង្រាយកងទ័ពនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ដោយរំពឹងពីកម្រិតសុវត្ថិភាពខ្ពស់ក្នុងការបញ្ចៀសហានិភ័យក្រៅតំបន់ Bashiqa ដែលជាកន្លែងទាហាន និងកងជីវពលអ៊ីរ៉ាក់ធ្លាប់ទទួលបានការបណ្តុះបណ្តាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ IS ។ ទីក្រុងបាដាដក៏បានជំទាស់យ៉ាងខ្លាំងទៅនឹងវិធានការណ៍ការដាក់ពង្រាយបែបនេះ។

Turkey 20-04-16