ទាហានស៊ីរីចូលទៅជិតទីក្រុងសំបូរប្រេងរបស់ Arak

0

ប្រភពព័ត៌មានពី ABNA ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦

ទីភ្នាក់ងារសារព័ត៌មាន AhlulBayt “កងកម្លាំងខ្លា” របស់កងទ័ពអារ៉ាប់ស៊ីរីដែលគាំទ្រដោយកងទ័ពការពារជាតិ (NDF) និង Liwaa Al-Fatemiyoun (កងទ័ពប៉ារ៉ាអាហ្វហ្គានីស្ថាន) បានបន្តការវាយលុកទ្រង់ទ្រាយធំនៅក្នុងតំបន់ជនបទរបស់ប៉ាល់ម៉ៃរ៉ា កាលពីថ្ងៃច័ន្ទ ដោយបានវាយប្រហារលើទីតាំងការពាររបស់រដ្ឋអ៊ីស្លាម (ISIS) តាមបណ្តោយផ្លូវហាយវ៉េប៉ាល់ម៉ៃរ៉ា ខេត្ត Deir Ezzor។ ទីក្រុងសម្បូរប្រេង “Arak” នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម ISIS ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ នៅគ្រាដែលពួកគេវាយយកបានភូមិដែលនៅក្បែរ Al-Sukhanah។ យោងតាមប្រភពយោធាថា កងទ័ពអារ៉ាប់ស៊ីរី (SAA) នៅព្រលានយន្តហោះយោធា T-៤ កងកម្លាំងប្រដាប់អាវុធស៊ីរីកំពុងស្ថិតនៅ ១០គីឡូម៉ែត្រពីទីក្រុងយុទ្ធសាស្រ្តនេះ ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃទីក្រុងហូម (Homs)។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធស៊ីរី យក “Arak” ពី ISIS បាន ពួកគេនឹងស្ថិតក្នុងទីតាំងមួយដើម្បីវាយប្រហារទៅលើភូមិចុងក្រោយរវាងខេត្ត Deir Ezzor និង ប៉ាល់ម៉ៃរ៉ា។ ជាងនេះទៀត កងកម្លាំងប្រដាប់អាវុធស៊ីរី ហាក់ដូចជាមានការងារកាន់តែច្រើនទៀត ជាងកាលនៅទីក្រុង Deir Ezzor ពីព្រោះចលនាថ្មីរបស់ពួកគេបង្ហាញឲ្យឃើញពីបំណងដើម្បីធ្វើការបំបែកក្រុមរបស់ខ្លួន និងបញ្ជូនទៅកាន់ព្រលានយន្តហោះយោធារបស់ T-៣៕

Palmira 26-04-16