ការវាយប្រហារគ្រាប់បែកលើអ្នកដើរធម្មយាត្រាក្នុងក្រុងបាកដាដ (Baghdad) សម្លាប់មនុស្សយ៉ាងហោយណាស់ ១៩នាក់

0

ប្រភពព័ត៌មានពី Indiatoday ចេញផ្សាយថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦

ប្រភពព័ត៌មានពីប៉ូលិសអ៊ីរ៉ាក់បានអោយដឹងថាអ្នកវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់បើកឡានមួយបានសម្លាប់មនុស្សយ៉ាងតិច ១៩នាក់ និងរបួស ៤៨នាក់ផ្សេងទៀតកាលពីថ្ងៃសៅរ៍ដែលការវាយប្រហារនេះគឺជាស្នាដៃរបស់រដ្ឋអ៊ីស្លាមទៅលើក្រុមដើរធម្មយាត្រាជនជាតិអ៊ីស្លាម Shi’ite នៅភាគខាងត្បូងតំបន់ជាយក្រុងបាកដាដ (Baghdad)។ ប្រភពព័ត៌មានពីប៉ូលិសបានថ្លែងថាការផ្ទុះលើកទី២ នៅជិតប៉ុស្តិ៍ត្រូតពិនិត្យកងជីវពលសីអីត Shi’ite ក្នុងស្រុក Dora សម្លាប់មនុស្ស ២នាក់ និង៣នាក់ផ្សេងទៀតរងរបួស។ គ្មានការអះអាងទទួលខុសភ្លាមៗសម្រាប់ការផ្ទុះនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Amaq ដែលគាំទ្ររដ្ឋអ៊ីស្លាមបានថ្លែងថាយុទ្ធជនក្នុងស្រុក Nahrawan បានបើកឡានដឹកទំនិញដែលផ្ទុកដោយគ្រឿងផ្ទុះទំងន់ ៣តោនចូលទៅក្នុងការជួបជុំពិធីដើរធម្មយាត្រា Shi’ite។ ពួកគេបានធ្វើដំណើរទៅកាន់ទីសក្ការៈបូជា Imam Kadhim របស់ក្រុងបាកដាដដើម្បីរំលឹកដល់ការស្លាប់នៃមនុស្សជាន់ខ្ពស់នៃសាសនាអ៊ីស្លាមសីអីតក្នុងសតវត្សទី៨។ សន្តិសុខក្នុងក្រុងបាកដាដ បានប្រសើឡើងដោយសន្សឹមៗដែលវាគឺជាទិសដៅនៃការបំផ្ទុះគ្រាប់បែកជាប្រចាំថ្ងៃជាងមួយទស្សវត្សមកហើយ ប៉ុន្តែការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលគឺនៅតែកើតឡើងញឹកញាប់។ ការកើនឡើងនៃរដ្ឋអ៊ីស្លាមដែលកំពុងប្រយុទ្ធនឹងកងកម្លាំងរបស់រដ្ឋាភិបាលដើម្បីគ្រប់គ្រងតំបន់ភាគខាងជើង និងភាគខាងលិចប្រទេសអ៊ីរ៉ាក់បានធ្វើអោយជម្លោះសាសនារបស់ប្រទេសកាន់តែធ្ងន់ធ្ងឡើងៗ ភាគច្រើនគឺជម្លោះរវាងសាសនាសីអីត និងសាសនាស៊ុននី (Sunnis) ដែលផុសឡើងក្រោយពីការឈ្លានពានដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣។ កាលពីថ្ងៃសៅរ៍ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានចាប់ផ្តើមការវាយប្រហារមួយនៅជិតខាងជើងក្រុង Baiji ដែលកងកម្លាំងអ៊ីរ៉ាក់ និងយុទ្ធជនកងជីវពលសីអីតដណ្តើមបានមកវិញកាលពីខែមុន រួមនឹងរោងចក្រចម្រាញ់ប្រេងដ៏ធំមួយបានបំផ្លាញ់ដោយសារជម្លោះនោះ។ ក្នុងឈុតប្រយុលើកទីមួយកាលពីល្ងាចថ្ងៃសុក្រនៅជិត Siniya ភាគខាងលិចនៃតំបន់ Baiji, រដ្ឋអ៊ីស្លាមបានរឹបអូសប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ៤កន្លែង នេះបើយោងទៅតាមប្រភពព័ត៌មានក្នុងបញ្ជាកាដ្ឋានប្រតិបត្តិការ Salahuddiin។ ពួកសកម្មប្រយុទ្ធបានប្រើប្រាស់ឡានដើម្បីបំផ្ទុះសម្លាប់សមាជិកកម្លាំងសន្តិសុខ ១១នាក់ និងរបួស ១២នាក់ផ្សេងទៀត។ ប្រភពព័ត៌មានបានប្រាប់ថាពីប៉ែកខាងកើតនៃតំបន់ Baiji ពួកសកម្មប្រយុទ្ធបានវាយប្រហារលើកម្លាំងសន្តិសុខនៅក្បែរ Makhoul សម្លាប់មន្រ្តីប៉ូលីស ៣នាក់ និងរបួស ២នាក់ផ្សេងទៀតក្នុងការប្រយុទ្ធដែលបានបន្តកាលពីថ្ងៃសៅរ៍៕

Bahdad 30-04-16