ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦
យោងតាមសារព័ត៌មាន SANA ឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ១២នាក់ស្លាប់ និង៤៥នាក់ផ្សេងទៀតរងរបួសដែលមួយចំនួនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២លើកផ្ទួនៗក្នុងទីក្រុងហូមប្រទេសស៊ីរី។ អភិបាលក្រុងហូមលោក Talal al-Barazi ប្រាប់ទីភ្នាក់ងារសារព័ត៌មានថាមានរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងបានផ្ទុះឡើងនៅក្នុងតំបន់ Mukharram Al-Fawqani ភាគខាងកើតនៃទីក្រុងហូមនេះ។ លោកបន្ថែមថា “ចំនួននៃជនរងគ្រោះអាចកើនឡើងដោយសារតែស្ថានភាពធ្ងន់ធ្ងរ”។ យោងតាមលោកអភិបាលក្រុងបានឲ្យដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែកនេះកំណត់គោលដៅមកលើកន្លែងដែលមានមនុស្សច្រើន៕