ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦
អ្នកនាំពាក្យរបស់មន្ទីរពេទ្យបានអោយដឹងថាសមាជិក ៤នាក់របស់កងកម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាលរួបរួមថ្មីដែលគាំទ្រដោយអង្គការសហប្រជាជាតិរបស់ប្រទេសលីប៊ីត្រូវបានសម្លាប់និង មនុស្ស ៣០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមប៉ះបោររដ្ឋអ៊ីស្លាម នៅជិតទីក្រុងមិស្រាតាភាគខាងលិចប្រទេសលីប៊ី។ លោក អាហ្សិស អ៊ីសសា បាននិយាយថាការប្រយុទ្ធគ្នាបានបន្តនៅភាគខាងកើត ទីក្រុងអាសដាដាដែលមានចំងាយប្រមាណ ៨០គីឡូម៉ែត្រភាគខាងត្បូងនៃក្រុងមិស្រាតា។ មេបញ្ជាការនៃប្រតិបត្តិការដែលបានបង្កើតឡើងដោយអាជ្ញាធររដ្ឋាភិបាលរួបរួមក្នុងទីក្រុងមិស្រាតានិយាយថាពួកគេកំពុងរៀបចំការវាយលុកដណ្តើមទីក្រុងសឺតតេមកវិញ បន្ទាប់ពី មានភាពស្ងប់ស្ងាត់ពីការវាយប្រយុទ្ធគ្នាផ្ទុះឡើងនៅទីក្រុងអាសដាដា។ គួរបញ្ជាក់ថាតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកសង្ឃឹមថា រដ្ឋាភិបាលរួបរួមនឹងអាចបង្រួបបង្រួមគូប្រជែងនយោបាយ និងក្រុមប្រដាប់អាវុធរបស់ប្រទេសលីប៊ីដើម្បីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ប៉ុន្តែរដ្ឋាភិបាលរួបរួមបានព្យាយាមដើម្បីឈ្នះការគាំទ្រពីរដ្ឋបាលមូលដ្ឋានមួយផ្សេងទៀតនៅភាគខាងកើតប្រទេសលីប៊ី និងកងកម្លាំងយោធាដែលបានចងសម្ព័ន្ធជាមួយនឹងរដ្ឋបាលនេះ៕