យន្តហោះចម្បាំងរបស់ចិនស្ទាក់ឃាត់យន្តហោះចារកម្មយោធាអាមេរិកនៅលើសមុទ្រចិនខាងត្បូង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦

បើយោងតាមសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដកស្រង់សម្តីមន្ត្រីផ្លូវការមន្ទីរបញ្ចកោណលើកឡើងថាមានយន្តហោះយោធាចិន ២គ្រឿង “គ្មានសុវត្ថិភាព” បានស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍របស់អាមេរិកមួយគ្រឿងកំពុងដើរល្បាតលើសមុទ្រចិនខាងត្បូងកាលពីថ្ងៃអង្គារនេះ។ យន្តហោះចិនបានហោះក្បែរយន្តហោះអាមេរិកចម្ងាយប្រមាណ ៥០ហ្វីត (១៥ម៉ែត្រ)។ ការប្រឈមមុខដាក់គ្នានេះកើតឡើងចំពេលមានភាពតានតឹងរវាងចិន និងអាមេរិកកាន់តែខ្លាំងជុំវិញជម្លោះដីកោះចំនួន៣ នៅសមុទ្រចិនខាងត្បូង។ អាមេរិកចងសម្ព័ន្ធភាពជាមួយជប៉ុនជ្រៀតជ្រែកសិទ្ធិរបស់ប្រទេសចិនទៅលើជួរកោះដែលទាមទារដោយតៃវ៉ាន់ផងដែរ។ ការប្រឈមមុខដាក់គ្នានេះដោយសារតែតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ ក៏ដូចជាការពង្រីកតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសចិន (ADIZ) ទៅលើតំបន់ដែលទាមទារដោយប្រទេសជិតខាងដើម្បីយកមកធ្វើជាតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសខ្លួនដែរ។ ប្រទេសចិនជជែកវែកញែកថាជប៉ុនបានប្រកាសមិនស្មើភាព និងដោយឯកតោភាគីទៅលើតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួននៅក្នុងឆ្នាំ ១៩៦៩ និងចោទប្រកាន់អាមេរិក ព្រមទាំងប្រទេសលោកខាងលិចដទៃទៀតអ្នករិះគន់ទៅលើស្តង់ដារទ្វេដង។ ក្រុងប៉េកាំងបានព្រមានអាមេរិកម្តងហើយម្តងទៀតថាបានប្រឆាំងនឹងធ្វើការជ្រៀតជ្រែកក្នុងតំបន់នេះខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្តេជ្ញាថានឹងមិនអើពើតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសចិន ADIZ អំឡុងពេលរៀបចំបេសកកម្មយោធារបស់ខ្លួន និងដើម្បីគាំទ្រការទាមទាររបស់ប្រទេសជប៉ុន។ ក្រសួងការបរទេសចិននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាការសហការគ្នាផ្នែកយោធារវាងប្រទេផ្សេងៗមិនគួរប្រកួតប្រជែងអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិនទេ៕

China Island 21-05-16