ក្រុមក្មេងវ័យជំទង់ដែលមានទំនាក់ទំនងនិងក្រុម ISIS គ្រោងរៀបចំការវាយប្រហារមកលើតំបន់ដែលមានមនុស្សច្រើន

0

យោងតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា ភេរវករសង្ស័យមួយក្រុមត្រូវបានចាប់ខ្លួននៅប្រទេសប៊ែលហ្សិកក្នុងគម្រោងការវាយប្រហារមកលើតំបន់ដែលមានមនុស្សច្រើន រួមទាំងស្ថានីយ៍រថភ្លើងក្នុងក្រុង Antwerp ដែលជាទីក្រុងធំទីពីររបស់ប្រទេសនេះ។ ជនសង្ស័យជីហាដ ៤ នាក់មានអាយុពី ១៦ ឆ្នាំទៅ ១៩ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធពីបទសង្ស័យថាបានរៀបចំផែនការវាយប្រហារ។ បុគ្គលទាំងនេះក៏ត្រូវបានគេសង្ស័យថា ជាអ្នកជ្រើសរើសយុទ្ឋជនក្រុម ISIS ដើម្បីធ្វើដំណើរទៅកាន់តំបន់ជម្លោះក្នុងប្រទេសស៊ីរី ឬប្រទេសលីប៊ី។ ជនសង្ស័យទាំអនេះក៏ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយលោក Hicham Chaïbឬក៏ Abu Hanifa al Baljiki (ជនជាតិបែលហ្ស៊ិក) ដែលជាយុទ្ឋជនរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងជាអតីតសមាជិករបស់ក្រុមជ្រុលនិយម Sharia4Belgium ផងដែរ។

57471c40c36188f32f8b4594