ប៉ូលិសប្រទេសបារាំងចាប់ខ្លួនបុរសដែលសង្ស័យគ្រោងវាយប្រហារមកលើប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីប្រពន្ឋ័ផ្សព្ឋផ្សាយបុរសម្នាក់ដែលសង្ស័យថារៀបចំគម្រោងការវាយប្រហារមកលើភ្ញៀវទេសចររុស្ស៊ី និងអាមេរិកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរប្រទេសបារាំង។ បច្ចុប្បន្នជនសង្ស័យម្នាក់នេះកំពុងសួរចម្លើយដោយអាជ្ញាធរ។ ប្រភពបន្តថាដំបូងជនសង្ស័យម្នាក់នេះរៀបចំផែនការវាយប្រហារមកលើភ្ញៀវទេសចរណ៍ បន្ទាប់មកគ្រោងវាយប្រហារមកលើក្រុមប៉ូលិស។ ជនសង្ស័យជាបុរសមានវ័យ ២២ឆ្នាំមកពីភាគខាងត្បូងស្រុក Lunnel ត្រូវចាប់ខ្លួនដោយអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅស្ថានីយមួយកន្លែងនៅរដ្ឋ Carcassonne កាលពីយប់ថ្ងៃចន្ទ៕

France 17-06-16