RT កំពុងតាមដានបងប្អូនស្រីជនជាតិរុស្ស៊ី២នាក់ដែលគេជឿថាបានចូលរួមជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦

បងប្អូនស្រី២នាក់ ឈ្មោះ Zalina និង Khava បានបាត់ខ្លួនពីផ្ទះរបស់ពួកគេនៅក្នុងសាធារណរដ្ឋរុស្ស៊ីនៃ Ossetia អស់រយៈពេលជាងមួយឆ្នាំកន្លងផុតទៅ។ ក្រុមគ្រួសាររបស់ពួកគេជឿថាពួកគេបានរត់ចេញទៅកាន់ប្រទេសស៊ីរី និងបានចូលបម្រើការងារក្នុងរដ្ឋអ៊ីស្លាម។ RT បានទៅលេងផ្ទះក្មេងស្រីទាំង២ក្នុងការព្យាយាមដើម្បីបង្ហាញមូលហេតុដែលជំរុញឱ្យស្ត្រីវ័យក្មេងទាំង២ភៀសខ្លួនចេញ។ ចាប់តាំងពីការបាត់ខ្លួនបងប្អូនស្រី២នាក់នោះមកមិនមានពាក្យអ្វីពីពួកគេទេសូម្បីតែសារមួយក៏គ្មានដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលិសក្នុងការតាមដានពួកគេបានធ្លាក់ចុះដោយបានបង្ហាញថាគ្មានបានផ្លែផ្កាអ្វីទេ៕

RT ISIS 08-07-16