ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦
មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងម្តងទៀតនៅក្នុងក្រុងជូបានៃរដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងនេះបើយោងតាមអង្គការសហប្រជាជាតិដើម្បីបេសកកម្មរបស់ប្រទេសនេះ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧២នាក់ខណៈដែលការវាយប្រយុទ្ធគ្នានៅក្បែរបរិវេណអង្គការសហប្រជាជាតិនៅក្នុងទីក្រុងនេះ។ អំពើហិង្សានៅក្នុងស៊ូដង់ខាងត្បូងនេះបានកើតឡើងតែប៉ុន្មានខែបន្ទាប់ពីលោកប្រធានាធិបតី Kiir ជាជនជាតិ Dinka និងមេដឹកនាំឧទ្ទាមលោក Machar Nuer រួមគ្នាបង្កើតអន្តររដ្ឋាភិបាលចែករំលែកអំណាចថ្មីមួយស្ថិតនៅក្រោមកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល២ឆ្នាំ។ ស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសមានសង្គ្រាមស៊ីវិលនៅចុងឆ្នាំ ២០១៣ បន្ទាប់ពីលោកប្រធានាធិបតី Salva Kiir បានបណ្តេញអនុប្រធានាធិបតីរបស់លោកឈ្មោះ Riek Machar ចេញ។ មនុស្សរាប់ពាន់នាក់ត្រូវសម្លាប់ និងរាប់លាននាក់បង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេក្នុងអំឡុងពេលមានជម្លោះដែលបានចាប់ផ្ដើមស្ទើរតែគ្មានអ្វីសោះក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទទួលឯករាជ្យភាពរបស់រដ្ឋសម្បូរប្រេងពីប្រទេសជិតខាងស៊ូដង់ក្នុងឆ្នាំ ២០១១។ កាលពីថ្ងៃសៅរ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “បានសម្តែងការព្រួយបារម្ភ” ទៅលើការប៉ះទង្គិចគ្នាចុងក្រោយនេះហើយបានជំរុញឱ្យភាគីទាំង២ចូលរួម “ដើម្បីដោះស្រាយភាពខុសគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការមួយ” ដើម្បីជៀសវាងការបង្ហូរឈាមបន្ថែមទៀត៕