ប្រភពព៍តមានពី RT ចេញផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦
សំឡេងរោទិ៍អគ្គិសភ័យនៅឯសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីសបានបន្លឺឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលហើយមានភាពស្លន់ស្លោក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញប្រព័ន្ធសង្គម បានធ្វើឱ្យមនុស្សនៅខាងក្នុងប្រញាប់ប្រញាល់ទៅរកកន្លែងមានសុវត្ថិភាព។ ភាពភ្ញាក់ផ្អើលដ៏ខ្លាំងនេះមិនបានបង្កឡើងដោយការផ្ទុះ ឬឆេះអ្វីឡើយ ប៉ុន្តែជាដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធអគ្គិសនីតែប៉ុណ្ណោះ។ ក្រោយពីឧប្បត្តិហេតុនេះសារមន្ទីរ Louvre បានយកបញ្ហានេះទៅផ្សាយនៅក្នុងគណនីផ្លូវការរបស់ខ្លួននៅលើ Twitter ដើម្បីធ្វើឲ្យមានភាពស្ងប់ស្ងាត់មកវិញ។ បច្ចុប្បន្ននេះប្រទេសបារាំងមានការប្រុងប្រយ័ត្នខ្ពស់ដោយសារតែអំពើភេរវកម្មផ្ទួនៗ ដែលបានអង្រួនប្រទេសនេះកាលពីឆ្នាំមុន និងថ្មីៗនេះផងដែរ។