មនុស្ស២២នាក់ស្លាប់ក្នុងការវាយប្រហារគ្រាប់បែកក្នុងរថយន្តភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី ABCNews ចេញផ្សាយថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦

ទូរទស្សន៍រដ្ឋប្រទេសស៊ីរីឲ្យដឹងថាមានមនុស្ស២២នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសពីការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងក្នុងទីក្រុងដែលមានប្រជាជនឃើដរស់នៅភាគខាងជើងប្រទេសស៊ីរី។ ប្រភពបន្តថារថយន្តបានផ្ទុះឡើងនៅជាយខាងលិចនៃទីក្រុង Qamishli ជិតព្រំដែនប្រទេសទួរគីកាលពីថ្ងៃពុធ។ ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីនិយាយថាការវាយប្រហារនេះ កំណត់គោលដៅមកលើស្ថានីយ៍ប៉ូលិសឃើដក្នុងតំបន់ និងអគាររដ្ឋាភិបាលដែលនៅក្បែរនោះ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែគួររំលឹកផងដែរថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ធ្លាប់ធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនលើកនៅក្នុងតំបន់ឃើដក្នុងប្រទេសនេះ៕