ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៦
ពួកឧទ្ទាមឃើដ ភីឃេឃេ វាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន២លើកដែលលើកទី១នៅលើដងផ្លូវ និងលើកទី២បំផ្ទុះក្នុងរថយន្តប៉ូលិសនៅភាគខាងកើតនៃប្រទេសទួរគីបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសធ្ងន់ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីមានសមត្ថកិច្ច។ មនុស្ស៣នាក់ស្លាប់ និង២៥នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងទីក្រុងគីហ្សីទីប។ ការផ្ទុះនេះកើតឡើងលើដងផ្លូវក្បែរមន្ទីពេទ្យដោយជនដៃដល់បញ្ជាគ្រាប់បែកឲ្យផ្ទុះតាមរយៈឧបករណ៍បញ្ជា។ ចំណែកនៅក្នុងទីក្រុងឌីយ៉ាបាគ័ ក៏មានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលសម្លាប់ជនស៊ីវីល៥នាក់ និងបង្ករឲ្យមនុស្ស១២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ការវាយប្រហារនៅទីក្រុងដារីយ៉ាបាគ័រកើតឡើងនៅចំណុចត្រួតពិនិត្យលើស្ពានធីចហ្គ្រីស។ មន្ត្រីមានសមត្ថកិច្ចបាននិយាយថាទាហាន ៤នាក់ស្លាប់ និងមានមនុស្សរងរបួស៩នាក់នៅពេលយោធា ភីឃេឃេ ធ្វើការបាញ់ប្រហារដោយបាញ់គ្រាប់រ៉ូកែតកាត់ព្រំដែនអ៊ីរ៉ាក់ចូលទៅក្នុងខេត្តសឺណាក់។ ក្នុងកិច្ចសម្ភាសន៍ថ្មីៗមួយ លោកអគ្គមេបញ្ជាការ ស៊ីម៊ីល បាយីក និយាយថារបៀបធ្វើសង្គ្រាមថ្មីកំពុងតែអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសទួរគី។ សូមបញ្ជាក់ថាក្រុមឃើដ ភីឃេឃេ (ដែលត្រូវបានហាមឃាត់ក្នុងប្រទេសទួរគី) បានបើកដំណើរការក្រុមរបស់ខ្លួនតាំងពីឆ្នាំ១៩៨៤ មកម្លេះ ដោយអាជ្ញាធរទួរគីប្រឆាំង និងរើសអើងជនជាតិឃើដនេះ។ ចាប់តាំងពីបទឈប់បាញ់គ្នាបញ្ចប់ ក្រុមឃើដ ភីឃេឃេ នេះបានវាយប្រហារសងសឹកលើប្រតិបត្តិការយោធានៅភាគអាគ្នេយ៍បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់៕