បុរសម្នាក់ដែលមានកាំបិតបានផ្ទុះកំហឹងយ៉ាងខ្លាំងចាក់អ្នកដំណើរ ២នាក់នៅក្នុងរថភ្លើងរបស់ប្រទេសអូទ្រីស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦

ប៉ូលិសនិយាយថាបុរសចំណាស់វ័យ ៦០ឆ្នាំម្នាក់មានបញ្ហាសុខភាពផ្លូវចិត្ត កាន់កាំបិតមួយនៅក្នុងដៃបានចាក់អ្នកដំណើរនៅលើរថភ្លើងក្នុងតំបន់មួយនៃប្រទេសអូទ្រីសធ្វើឲ្យមនុស្សពីរនាក់រងរបួស។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការវាយប្រហារដោយកាំបិតនេះកើតឡើងនៅលើរថភ្លើងក្នុងតំបន់មួយដែលធ្វើដំណើរពីទីក្រុង Bludenz និង Feldkirch នៃប្រទេសអូទ្រីសប្រហែលជាម៉ោង ៦:៣០ព្រឹក ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលិសបាននិយាយថាបុរសជនជាតិអាឡឺម៉ង់ម្នាក់មានអាយុ ៦០ឆ្នាំបានចាក់អ្នកដំណើរម្នាក់ដែលមានអាយុ ១៩ឆ្នាំចំក្បាលពោះ និងរងរបួសខ្នងផងដែរ បន្ទាប់មកបានចាក់ករបស់អ្នកដំណើរផ្សេងទៀតដែលជាជនរងគ្រោះទី២មានអាយុ ១៧ឆ្នាំ នេះបើយោងតាមការរៀបរាប់របស់ប៉ូលិស។ បន្ទាប់ពីអ្នកបើករថភ្លើងជូនដំណឹងសេវាសង្គ្រោះបន្ទាន់ អ្នកវាយប្រហារត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលដែលរថភ្លើងបានមកដល់ស្ថានីយ៍នៅជិតបំផុត៕

Autris 17-08-16