អ្នកវាយប្រហារត្រូវគេបាញ់ស្លាប់បន្ទាប់ពីចាក់មន្ត្រីប៉ូលិសនៅជាយក្រុងនៃទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមន្ត្រីប៉ូលិសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅ Vincennes ជាយក្រុងនៃទីក្រុងប៉ារីស។ កាសែតបារាំង Le Figaro បានរាយការណ៍ថាហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃសុក្រនៅពេលដែលបុរសម្នាក់មានអាយុ២៩ឆ្នាំព្យាយាមវាយប្រហារទៅលើគិលានុបដ្ឋាយិកាម្នាក់។ ជនរងគ្រោះបានទូរស័ព្ទហៅប៉ូលិស និងមន្រ្តីជាច្រើនមកដល់កន្លែងកើតហេតុ។ បន្ទាប់មកបុរសនោះបានវាយប្រហារទៅលើមន្ត្រីប៉ូលិសស្រីម្នាក់ដោយកាំបិត។ សេចក្តីរាយការណ៍ភ្លាមៗបានឲ្យដឹងថានាងរងរបួសចំបំពង់ក។ ឃាតករនោះត្រូវគេបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងដោយមន្ត្រីប៉ូលិស។ គួរបញ្ជាក់ផងដែរថាចាប់តាំងពីខែមករាឆ្នាំ២០១៥ មក ប្រទេសបារាំងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានបណ្តាញនៃរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ទាក់ទងគ្នាធ្វើការវាយប្រហារ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះមន្ត្រីប៉ូលិសវ័យក្មេងម្នាក់រងរបួសបន្ទាប់ពីបុរសម្នាក់វាយប្រហារគាត់ដោយកាំបិតនៅស្ថានីយ៍ប៉ូលិសមួយកន្លែងនៅទីក្រុង Toulouse ប្រទេសបារាំង៕

France 03-09-16