ប្រភពព័ត៌មានពី Public Radio of Armenia ចេញផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦
យ៉ាងហោចណាស់មានមនុស្ស៤០នាក់ស្លាប់ក្នុងការផ្ទុះគ្រាប់បែកចំនួន៤ដងក្នុងតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលប្រទេសស៊ីរី និងផ្ទុះមួយគ្រាប់ទៀតក្នុងទីក្រុងដែលគ្រប់គ្រងដោយកម្លាំងឃើដ (Kurdish force) នេះបើយោងតាមរបាយការណ៍សារព័ត៌មានរដ្ឋរាយការណ៍ពី BBC។ ការវាយប្រហារនេះកើតឡើងក្នុងចន្លោះម៉ោង ០៨:០០ និង ០៩:០០ (០៥:០០-០៦:០០ GMT) នៅជុំវិញ Damascus Homs, Tartous និងHassakeh ដែលនៅមិនទាន់ច្បាស់ថាតើការផ្ទុះនេះទាក់ទងគ្នាឬយ៉ាងណា។ គ្រោះថ្នាក់ដែលស្លាប់ច្រើនជាងគេគឺនៅខាងក្រៅ Tartous នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ Tartous ដែលជាមូលដ្ឋាននៃកងនាវាចរណ៍រុស្ស៊ីមួយគឺជាបន្ទាយការពារមួយនៃប្រធានាធិបតេយ្យ Bashar al-Assad’s Alawite sect។ ទីភ្នាក់ងារសារព័ត៌មានមួយមានទំនាក់ទំនងទៅនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម (IS) បាននិយាយថាវាគឺនៅពីក្រោយការវាយប្រហារ Hassakeh ដែលបានបង្ហាញគោលដៅទៅលើកម្លាំងជីវពលឃើដ៕