ទាហានស៊ីរី Hezbollah ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមប្រតិបត្តិការខ្នាតធំនៅព្រំប្រទល់ជាមួយអ៊ីស្រាអែល

0

ប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មាន FARS ចុះផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦

ប្រភពព័ត៌មានបានប្រាប់ថាទាហានស៊ីរី និងសកម្មប្រយុទ្ធ Hezbollah កំពុងធ្វើការលើគម្រោងរួមគ្នាដើម្បីបញ្ចប់ពួកសកម្មប្រយុទ្ធនៅភាគត្បូងប្រទេសស៊ីរី ជាពិសេសនៅក្បែរ Golan Heights។ ពួកគេបានបន្ថែមថា Hezbollah បានពង្រាយចំនួនកងកម្លាំងរបស់ខ្លួនជាច្រើននាក់នៅច្រក Quneitra ដែលភ្ជាប់ទឹកដីប្រទេសស៊ីរី និងទឹកដីដែលពួកគេកាន់កាប់ឈ្មោះ Golan។ នៅចុងខែសីហា Fatah al-Sham (ក្រុមបង្កើតឡើងថ្មីរបស់ al-Qaeda ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មដែលគេស្គាល់ថាជាសមរភូមិជួរមុខ al-Nusra) ស្លាប់បាត់បង់ជីវិតជាច្រើននាក់ និងសព្វាវុធកងទ័ពទទួលរងការខូចខាតយ៉ាងធំសម្បើមក្នុងការវាយប្រហាររបស់កងទ័ពស៊ីរីនៅក្នុងកណ្តាលទីក្រុង Quneitra។ ទាហានស៊ីរីបានកំណត់គោលដៅប្រមូលផ្តុំ និងរួមកម្លាំងនៅមជ្ឍមណ្ឌល Fatah al-Sham ក្បែរភូមិ Um Batna ខាងត្បូងទីក្រុង al-Ba’ath ដែលសម្លាប់ពួកភេរវករជាច្រើននាក់ និងបំផ្លាញយានយន្តរបស់ភេរវករ៣គ្រឿង និងកំទេចអាវុធ និងគ្រឿងរំសេវជាច្រើន៕

Syria 06-09-16