សាលារៀនជាច្រើនក្នុងទីក្រុង Braunschweig ប្រទេសអាល្លឺម៉ងត្រូវបិទដោយសារការផ្ញើរសារគំរាមកំហែងវាយប្រហារភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៦

ថ្នាក់រៀនក្នុងសាលាចំនួន៩កន្លែងក្នុងទីក្រុង Braunschweig ប្រទេសអាឡឺម៉ង់ត្រូវបិទដោយសារការគំរាមកំហែងវាយប្រហារភេរវកម្មដែលទទួលបានតាមរយៈប្រពន្ឋ័អ៊ីមែល។ អ្នកនាំពាក្យប៉ូលិសលោក Joachim Grande និយាយថាពេលវេលានៃការវាយប្រហារដែលគួរតែចាប់ផ្តើមនោះ ឥឡូវបានកន្លងផុតទៅហើយ។ យោងតាមអ៊ីម៉ែលដែលទទួលបាននិយាយថាការគំរាមកំហែងវាយប្រហារនឹងធ្វើឡើងនៅម៉ោង៩ព្រឹក។ គួរបញ្ជាក់ផងដែរថាមានសាលារៀនក្នុងទីក្រុង Braunschweig យ៉ាងហោចណាស់៩សាលាទទួលការគំរាមកំហែងនេះ។សាលារៀនទាំងអស់ និងប្រជាជនដែលរស់នៅក្នុងតំបន់ក្បែរនោះត្រូវជម្លៀសចេញមុនពេលនៃម៉ោងកំណត់វាយប្រហារ។ ប្រភពបន្តថារហូតមកដល់ពេលនេះមិនមានការបង្ហាញអ្វីមួយទាក់ទងនឹងការវាយប្រហារនៅឡើយទេ។ បច្ចុប្បន្នប៉ូលិសកំពុងព្យាយាមកំណត់អត្តសញ្ញាណជនដែលផ្ញើសារគំរាមកំហែងនេះ៕

German 06-09-16