ប៉ូលិសរកឃើញសារធាតុផ្ទុះ១២កន្លែងផ្សេងគ្នាក្នុងក្រុងលេន

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៦

មន្រ្តីប៉ូលិសបានរកឃើញសារធាតុគីមីរំសេវ និងសារធាតុគីមី នៅទីតាំង១២កន្លែងផ្សេងគ្នានៅតំបន់ក្នុងក្រុងលេន ប្រទេសអៀឡង់ដ៏ខាងជើង។ ការរកឃើញនេះមានកិច្ចសហប្រតិបត្តិការពីកម្លាំង ភីអេសអ៊ិនអាយ និងប៉ូលិសក្រុង។ ទាក់ទងនឹងរឿងនេះ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់មានអាយុ៣០ឆ្នាំមកពីក្រុងលេន ប៉ុន្តែបុរសនោះបានបដិសេធលើការចោទប្រកាន់។ តុលាការនឹងកោះហៅបុរសម្នាក់នោះចូលខ្លួនបំភ្លឺក្តីទាក់ទងនឹងការចោទប្រកាន់ម្តងទៀតនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ កងកម្លាំងសហប្រតិបត្តិការទាំង២ក៏បានអរគុណទៅកាន់សហគន៍ក្នុងក្រុងលេនដែលបានអត់ធ្មត់ក្នុងដំណើរការស្រាវជ្រាវរបស់ពួកគេ៕

Earland 07-09-16