ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦
សហរដ្ឋអាមេរិកបានសម្លាប់ប្រតិបត្តិករក្រុម al Qaeda ១៣នាក់នៅក្នុងការវាយប្រហារតាមអាកាសប្រឆាំងភេរវកម្មក្នុងប្រទេសយេម៉ែនចាប់តាំងពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា នេះបើយោងតាមប្រភពព័ត៌មានពីយោធាសហរដ្ឋអាមេរិក។ ការវាយប្រហារទាំង៣លើកប្រឆាំងនឹងក្រុម al Qaeda គោលដៅនៅឧបទ្វីបអារ៉ាប់ធ្វើឡើងនៅទីបញ្ជាការកណ្តាលក្នុងប្រទេសយេម៉ែន។ គួរបញ្ជាក់ផងដែរថាមិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីការវាយប្រហារ និងការកំណត់អត្តសញ្ញាណជនដែលស្លាប់នោះនៅឡើយទេ៕