ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៦
ប្រធានាធិបតីលោក រីស៊េប តៃយីប អឺរ៉ូហ្គេន លើកឡើងថាអាមេរិកបានត្រៀមខ្លួនរួចរាល់ក្នុងការកំចាត់ក្រុមឧទ្ទាមចេញពីប្រទេសស៊ីរី នៅបន្ទាយរ៉ាហ្គា។ លោក អឺរ៉ូហ្គេន និយាយាថាសមភាគីអាមេរិកលោក ប៉ារ៉ាក់ អូប៉ាម៉ា បានបំផុសគំនិតក្នុងការរួមគ្នាប្រឆាំងនឹងពួកសកម្មប្រយុទ្ធក្នុងកិច្ចប្រជុំ G២០ ក្នុងប្រទេសចិន។ លោក អូប៉ានម៉ា និយាយថាគ្មានបញ្ហាជាមួយនឹងសកម្មភាពនេះទេ។ សហរដ្ឋអាមរិកយល់ព្រមក្នុងការជួយទួរគីវាយលុកចូលរាជធានីដើម្បីសំអាតក្រុមភេរវករ។ ប្រជាជនប្រមាណជា២៥០,០០០ ទៅ ៥០០,០០០នាក់រស់នៅក្នុងរាជធានីដែលជាតំបន់ភេរវករកាន់កាប់។ ទាក់ទងនឹងការបន្តប្រឆាំងក្រុមភេរវករយ៉ាងមានទំនុកចិត្ត កាលពីខែមុននៅប្រទេសទួរគីមានការប្រយុទ្ធក្នុងប្រទេសស៊ីរីដោយគោលដៅសំខាន់ផ្តោតទាំងក្រុមឧទ្ទាម IS និងឃើដ។ យោធាទួរគីបានកំចាត់ក្រុមឧទ្ទាមចេញពីព្រំដែនទីក្រុងចារ៉ាប្លុស ប៉ុន្តែទួរគីមានការព្រួយបារម្ភក្នុងការប្រមាណមើលកម្លាំងឧទាមឃើដ។ ខណៈដែលការវាយលុករបស់ទួរគីនៅតែបន្តសកម្មភាព លោកឧបនាយករដ្ឋមន្រ្តី ណឺរីទីន ចានីឃ្លី និយាយថាកងកម្លាំងទួរគីសម្រុកចូលកាន់តែជ្រៅទៅក្នុងប្រទេសស៊ីរី ក្រោយពីបានឈរជើងយ៉ាងមាំនៅព្រំដែន។ លោក ចានីឃ្លីល និយាយថាអ្នកប្រយុទ្ធក្រុមភេរវករ និងក្រុមឧទ្ទាមឃើដ ចំនួន១១០នាក់ត្រូវកងកម្លាំងទួរគីសម្លាប់កាលពីការវាយលុកចាប់ផ្តើមដំបូងបំផុត៕