ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦
ប្រភពព័ត៌មានពីអង្គការសិទ្ឋិមនុស្សប្រទេសស៊ីរីបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៩០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសមកលើភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការផ្ទុះឡើងនៃអំពើហិង្សានេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីប្រកាសបទឈប់បាញ់គ្នាថ្មីមួយទៀត។ ការវាយប្រហារតាមអាកាសធ្វើឡើងមកលើតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាមក្នុងខេត្ត អ៊ីដលីប ភាគពាយព្យទីក្រុងអាល្លេប៉ូប្រទេសស៊ីរី៕