ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦
កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានចាប់ក្រុមសកម្មប្រយុទ្ធ Basri alias Bagong ដែលក្នុងនោះមានមនុស្សចំនួន២នាក់ស្ថិតនៅក្នុងក្រុមសកម្មប្រយុទ្ធប្រទេសឥណ្ឌូនេស៊ីភាគខាងកើតដែលហៅថា Mujahideen(MIT) នៅក្នុង Poso នៅថ្ងៃពុធ ទី១៤ ខែកញ្ញានេះ។ លោក Boy Rafli Amar អគ្គអធិការនៃប៉ូលិសទំនាក់ទំនងសាធារណៈថ្នាក់ជាតិបានបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធឈ្មោះថា Basri នេះត្រូវបានចាប់ខ្លួនទាំងរស់នៅម៉ោង៩ព្រឹកម៉ោងក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយសមាជិកផ្សេងទៀតនៃក្រុម Andika ត្រូវបានសម្លាប់នៅពេលដែលគាត់ព្យាយាមទប់ទល់នឹងការចាប់ខ្លួន។ ក្រុមសកម្មប្រយុទ្ធ Basri នេះនឹងត្រូវនាំទៅទីក្រុង Palu លើកោះ Central Sulawesi ដើម្បីសួរចម្លើយបន្ថែមទៀត។ លោក Tito Karnavian អគ្គស្នងការនគរបាលជាតិនិយាយថាក្រុម MIT ថយកម្លាំងយ៉ាងខ្លាំង។ កាលពីខែកក្កដាមេដឹកនាំនៃក្រុម MIT នឹងជាមេភេរវកម្មដែលឥណ្ឌូនេស៊ីតាមចាប់ខ្លួនឈ្មោះថា Santoso ស្លាប់ក្នុងការបាញ់ប្រហារគ្នាជាមួយទាហានដែលចូលរួមនៅក្នុងប្រតិបត្ដិការ Tinombala នេះ។ លោកទីតូ និយាយទៅកាន់អ្នកកាសែតនៅក្រុងហ្សាការតាកាលពីថ្ងៃពុធឱ្យដឹងថាយើងសូមអរគុណដល់ Basri ដែលជាគោលដៅសំខាន់បំផុតទីពីរបន្ទាប់ពី Santoso ត្រូវគេចាប់ទាំងរស់ពីប្រតិបត្ដិការ Tinombala។ លោកទីតូបន្ថែមទៀតថាបុគ្គលិកសន្តិសុខកំពុងតែស្វែងរក Ali Kalora ដែលជាជនទីបីនៃមេដឹកនាំនៅក្នុងក្រុមនេះ៕